ជាតិ
សង្គមជាតិ
ធនាគារជាតិ ព្រមាន​ថា អ្នកណា បដិសេធ​ប្រាក់រៀល ត្រូវ​បង់ប្រាក់​គុណ​នឹង​១០០​ដង​
22, Jun 2018 , 1:07 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ធនាគារជាតិ បាន​លើកយក​ច្បាប់ មក​ព្រមាន​ថា ជន​ណា ដែល​ពុំ​ព្រម​ទូទាត់​ប្រាក់រៀល នឹងត្រូវ​ផ្តន្ទាទោស​ដោយ​ពិន័យ​ជា​ប្រាក់ ១០០​ដង នៃ​ទឹកប្រាក់​ដែល​ពុំ​ព្រម​ទូទាត់​នោះ​។


 
​តាម​ទំព័រ​ហ្វេ​ស​បុក​របស់ខ្លួន ធនាគារជាតិ បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្តឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​ជួបប្រទះ​បញ្ហា​មិន​ព្រម​ទទួល ឬ​ប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា​។ 
 
​មាត្រា​៤៣ នៃ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​កម្ពុជា បាន​ចែងថា​៖«​ក្នុងពេលដែល​មិនបាន​ដក​ចេញពី​ចរាចរ​ទេនោះ ក្រដាសប្រាក់ ដែល​បោះផ្សាយ​ដោយ​ធនាគារកណ្តាល គឺជា​រូបិយវត្ថុ​មានតម្លៃ​នីត្យានុកូល ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»៕
 

Tag:
 ​ប្រាក់រៀល​
  ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com