ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ផ្នែក​ច្បាប់​៖ មិនគួរ​បង្ហោះ​រូបភាព ឬ​វីដេអូ បរិហារ​គ្នា​ក្រោយ​មាន​ជម្លោះ​
24, Jun 2018 , 6:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​មាន​ករណី​បរិហារ​គ្នា​ទៅវិញទៅមក ដែល​ភាគច្រើន​កើត​ពី​ទំនាស់​ក្នុង​គ្រួសារ  ឬ​ករណី​បែកបាក់​ស្នេហា​នោះ ត្រូវបាន​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ លើកឡើងថា ជា​ទង្វើ​មិនគួរ​កើតមាន​ឡើយ​។  បើតាម​លោក សុក សំអឿន​ការ​បរិហារ​គ្នា​នេះ អាច​នឹងមិន​ខុសច្បាប់ បើ​វា​ជា​រឿង​ពិត បើ​មិន​ដូច្នោះ អ្នក​ដែល​និយាយ​នឹងមាន​ទោស​។


 
​បើទោះជា​ទៅដល់​កន្លែង​ផ្ទាល់ ឃើញថា​ប្ដី ឬ​ប្រពន្ធ កំពុង​នៅ​កៀកកើយ​ជិត​នរណា​ក៏ដោយ ក៏​មិនគួរ​ថត​វីដេអូ យកមក​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​មេធាវី សុក សំអឿន​។ ប្រធាន​ក្រុមអ្នកច្បាប់​អម​រិ​ន្ទុ​រូបនេះ​បន្តថា ការបញ្ចេញ​វីដេអូ​បកអាក្រាត​នរណាម្នាក់ គឺជា​ជម្រើស​ចុងក្រោយ​របស់​តុលាការ ដើម្បី​បញ្ជាក់ថា​បុគ្គល​នោះ ពិតជា​បានធ្វើ​ខុស​មែន តែ​មិនមែន​ជាការ​បង្ហោះ​ជា​សារ​ធា​រណៈ​នោះ​។ 
 
​ផ្ទុយទៅវិញ ការមិន​បង្ហោះ​បកអាក្រាត​គ្នា បានបង្ហាញ​ពី​សីលធម៌​របស់​មនុស្ស ជាពិសេស​ភាពជា​គំរូ​ដល់​ក្មេងជំនាន់ក្រោយ​។ នេះ​ជាការ​យល់ឃើញ​របស់លោក សុខ សំអឿន ដែល​បន្ត​បន្ថែម​ដូច្នេះ​៖«​ការ​បង្ហោះ​វីដេអូ​ប្រពន្ធចុង ឬ​ប្ដី​របស់ខ្លួន​ជាមួយ​ស្រី​កំណាន់ គឺ​មានន័យថា ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ​រូបនេះ មិនអាច​ផ្សះផ្សារ​គ្នា​បានឡើយ​។ តែ​បើសិនជា​មិន​ចង់​លែងលះគ្នា​នោះទេ គួរ​កុំ​បង្ហោះ​ជា​សាធារណៈ​»​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុមអ្នកច្បាប់​អមរិន្ទ​ដូចតទៅ​៖ 


Tag:
 បណ្ដាញ​សង្គម​
 ​ហ្វេ​ស​ប៊ុ​ក​
 FB
 ​បរិហារកេរ្តិ៍​
 ​ច្បាប់​
 ​សីលធម៌​
 ​ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com