ជាតិ
ប្រាសាទ និង​ថ្ម ជាទី​សម្រាក​ដ៏​ស្រួល​សម្រាប់​កម្មករ​ជួសជុល​ប្រាសាទ​
26, Jun 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ នៅ​ម៉ោង​១១​ថ្ងៃត្រង់ ជា​ពេល​សម្រាក​របស់​កម្មករ ក្រោយពេល​ពួកគេ​ពិសា​អាហារ​ថ្ងៃត្រង់​រួច​។ ក្នុង​សាល​របាំ ជា​ផ្នែក​មួយ​របស់​ប្រាសាទតាព្រហ្ម កំពុង​ទទួល​បានការ​ជួសជុល​ដោយ​អ្នកជំនាញ​ខ្មែរ និង​ឥណ្ឌា ហើយ​កម្មករ​ទាំងអស់​សុទ្ធសឹង​ជា​អ្នកស្រុក​អង្គរ​។ ពួកគេ​ផ្តើម​ធ្វើការ​ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ ដោយ​សម្រាក​ពិសា​អាហារ និង​សម្រាក​មួយស្របក់ ទម្រាំ​ម៉ោង​១២ ដើម្បី​បន្ត​ធ្វើការ រហូតដល់​ម៉ោង​៣ រសៀល​។



​ក្រុមកម្មករ​បាន​ប្រើ​បង្អួច ឬ​ថែវ​ប្រាសាទ និង​ថ្ម​ប្រាសាទ ជាទី​សម្រាក​នៅវេលា​ថ្ងៃត្រង់ ដែលមាន​សភាព​ត្រជាក់ និង​ហ៊ុំព័ទ្ធ​ដោយ​ដើមឈើ​តូចធំ​ជុំវិញ​៕





Tag:
 កម្មករ​
  អង្គរវត្ត​
  ប្រាសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com