ជាតិ
រថយន្ត
កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅដល់​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ជាច្រើន​ក្នុង​ខេត្តរតនគិរី​
26, Jun 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បានបញ្ចប់​ដំណើរ​បេសកកម្ម​លើក​ទី​៣ ដោយ​ជោគជ័យ ជាមួយនឹង​ការធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ និង​ទេសចរណ៍វប្បធម៌ ជាច្រើន​កន្លែង នៅក្នុង​ខេត្តរតនគិរី​។ រយៈពេល ។ បេសកកម្ម​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​១៧-២០ មិថុនា ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»  បានទទួល​ទាន​ម្ហូបអាហារ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​រួមមាន សម្លរ​ព្រោង​, ព​គ្រី​វ​បុក​ត្រីឆ្អើរ​,​សម្ល​ទំពាំង​បុក​ម្សៅ និង​ឡាប​សាច់គោ​។



​ក្រុមការងារ​បានធ្វើ​ដំណើ​រ​ទៅកាន់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ការ​ជិះ​ដំរី​កម្សាន្ត​ក្នុងព្រៃ​សហគមន៍​កា​ទៀង ធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​បឹង​យក្ខ​ឡោម ទៅ​សហគមន៍​ជនជាតិដើម​ភាគតិច​ក្រឹ​ង​ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ពួកគាត់  ក៏ដូចជា​ទស្សនា​ការសម្ដែង​របាំ និង​ចម្រៀង​ជនជាតិដើម​ភាគតិច​ជាដើម​។

សូម​ទស្សនា​ឡើងវិញ ការផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន​ថ្មីៗ នៅក្នុង​អំឡុង​បេសកកម្ម​រយៈពេល​៤ ថ្ងៃ នៃ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នៅក្នុង​ខេត្តរតនគិរី​ដូចតទៅ​៖



















​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្តាច់មុខ នាំចូល និង​ចែកចាយ រថយន្ត​ប្រណីត Mercedes-Benz គ្រប់​ប្រភេទ ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​បំណង​គាស់កកាយ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​គេ​មិនសូវ​ស្គាល់ នៅ​ទូទាំងប្រទេស​៕






Tag:
 រថយន្ត​
 ​យានយន្ត​
 Mercedes
 
© រក្សាសិទ្ធិដោយ thmeythmey.com