បទយកការណ៍ / បទសម្ភាសន៍
ក្រុមហ៊ុន​Mercedes ចូលរួម​ក្នុង​ពិព័រណ៍​អឺរ៉ុប និង​មាន​កម្មវិធី​ចាប់​រង្វាន់​ពិសេស​សម្រាប់​អ្នកទស្សនា​
30, Jun 2018 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​អឺរ៉ុប​លើកដំបូង​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ហៅ​កាត់​ថា EuroCham Cambodia  នៅ​កោះ​ពេជ្រ​រយៈពេល​៣​ថ្ងៃ និង​មាន​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​មកពី​បណ្តា​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ចូលរួម​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន​។ ក្នុង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា (Star Auto Cambodia) ដែល​នាំចូល និង​ចែកចាយ​ផ្តាច់មុខ រថយន្ត​ប្រណីត Mercedes-Banz ប្រចាំ​នៅ​កម្ពុជា ក៏មាន​វត្តមាន​ក្នុង​ពិព័រណ៍​នេះដែរ​។​


​តាម​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia បាន​បញ្ជាក់ថា ក្រៅ​តែ​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Banz ក្រុមហ៊ុន​នេះ ក៏បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជាពិសេស​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​ទស្សនា​ក្នុង​ស្តង់​តាំង​បង្ហាញ​រថយន្ត​ប្រណីត Mercedes-Banz​ថែម​ទៀតផង​។ លើ​លពី​ទៀត  ក្រុមហ៊ុន Mercedes-Banz ក៏​កំពុង​ជ្រើសរើស​បុគ្គលិក ទាំង​ផ្នែក​លក់ ផ្នែក​ជួសជុល​រថយន្ត ផ្នែក​គ្រឿងបន្លាស់ និង​ផ្នែក​សេវាកម្ម​ជាច្រើនរូប​ផងដែរ ដែល​នេះ​ក៏​ជា​ឱកាសល្អ​មួយ​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ធ្វើ​ការងារ​ក្នុង​វិស័យ​រថយន្ត​។​
  
 
​លោក ឃុន ចាន់ថា នឹង​លម្អិត​បន្ថែម​ប្រាប់​កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន​ថ្មីៗ ពី​មូល​ហេតុដែល​ក្រុមហ៊ុន Mercedes-Banz ចូលរួម​ក្នុងការ​តាំងពិព័រណ៍​អឺរ៉ុប​លើកដំបូង​គេ​នេះ ក៏ដូចជា​ឱកាស​ពិសេស​នានា​ដែល​ក្រុមហ៊ុន  នឹង​ផ្តល់ជូន​អ្នកចូលរួម​ការតាំង​ពិ​ព័​ណ៍​នេះ​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖
 



 

 

© រក្សាសិទ្ធិដោយ thmeythmey.com