ជាតិ
បាក់ឌុប
នៅសល់​៥០​ថ្ងៃ​ទៀត បេក្ខជន​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​
01, Jul 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១ កក្កដា​នេះ គឺ​នៅសល់តែ​៥០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា ២០១៧-២០១៨ កាន់តែ​ខិតចូល​មកដល់ ។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ​។​


​ក្នុងឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧ ០៦១​នាក់ មានប​ណ្ឌ​ល​ប្រឡង​ចំនួន ១៩៥ ចែកចេញជា ៤៧១៦ បន្ទប់ ទូទាំង​២៥ រាជធានី ខេត្ត ។ 
 
​ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី ១១ ខែកញ្ញា សម្រាប់​តាម​ខេត្ត​ផ្សេងៗ​នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៨​។ 
 
​គួរ​លំ​លឹក​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា កាលពី​ឆ្នាំ ២០១៦-២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១, ៤១០​នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A៖ ចំនួន ៤២៤​នាក់  និទ្ទេស B៖ ចំនួន ២,៤៦៤​នាក់  និទ្ទេស C៖ ចំនួន ៥ ០០០​នាក់​, និទ្ទេស D៖ ចំនួន ៩,១២៣​នាក់ និង​និទ្ទេស E៖ ចំនួន ៤៦,៦៥៧​នាក់​៕ 
 

Tag:
 បាក់​ឌុប​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com