ជាតិ
នយោបាយជាតិ
ក្រសួងប្រៃសណីយ៍ ស្នើឲ្យគ្រប់ប្រតិបត្តិករទូរស័ព្ទចល័ត ពង្រឹងគុណភាពសេវា នារដូវបោះឆ្នោត រូបភាពពីហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
× ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើទៅប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ត្រូវ ឲ្យពង្រឹងគុណភាពសេវារបស់ខ្លួន នៅក្នុងចន្លោះពេលឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅពេលខាងមុខនេះ។ នេះបើតាមលិខិតរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។
លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះថា៖«សេវាទូរគមនាគមន៍ ដើរតួនាទីសំខាន់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងឈ្វេងយល់អំពីព័ត៌មាននានា ការផ្សព្វផ្សាយគោលនយោបាយ និងការតាមដានរាល់ព្រឹត្តិការណ៍សំខាន់់ៗនានា»។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបន្តថា នារដូវកាលបោះឆ្នោតខាងមុខនេះ ប្រជាពលរដ្ឋ ត្រូវការចាំបាច់ក្នុងការទាក់ទង និងទទួលបាននូវព័ត៌មានថ្មីពីគោលនយោបាយរបស់បក្ស ពិសេសព័ត៌មានចាំបាច់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
Tag:
បោះត្នោត
សេវាទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com