ជាតិ
បាក់ឌុប
បេក្ខជនប្រឡងបាក់ឌុបនឹងត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ បើប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ
× ភ្នំពេញ៖ បេក្ខេជនមិនត្រូវលាក់ឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញឧបករណ៍ទាំងនោះ នឹងចាត់ទុកថាបានប្រព្រឹត្តសកម្មភាពផ្ទុយពីបទប្បញ្ញត្តិ ដែលត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ឲ្យបេក្ខជនដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ។ ប្រសិនបើរកឃើញថា បេក្ខជនលាក់ទុកឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទជាប់ខ្លួន សម្រាប់យកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង នោះការកម្រិតវិន័យចំពោះបេក្ខជន និងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
សូមបញ្ជាក់ថា បេក្ខជនមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា មានចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យប្រឡង ថ្ងៃទី ២០ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា៤,៧១៦បន្ទប់ នៅរាជធានីខេត្ត ទាំង២៥ ទូទាំងប្រទេស៕
Tag:
ក្រសួងអប់រំ
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com