ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន៤ដាក់ពាក្យសុំអាជ្ញាបណ្ណផ្តល់សេវាកម្មជួលកង់នៅសិង្ហបុរី
02, Jul 2018 ,
6:59 pm
រូបភាព
×
ដោយ:
ធីតា
ក្រុមហ៊ុនទោចក្រយានចំនួន៤រួមមាន Anywheel, Mobike, ofo និង SG Bike បានស្នើសុំការចុះបញ្ជីទៅកាន់អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) សម្រាប់អាជ្ញាបណ្ណប្រតិបត្តិការសេវាជួលកង់សាធារណៈ។
ក្រុមហ៊ុន Mobike និង ofo របស់ចិន និងក្រុមហ៊ុនក្នុងស្រុករបស់សិង្ហបុរីផ្ទាល់ Anywheel និង SG Bike បានបញ្ជាក់ពីការដាក់ពាក្យស្នើសុំរបស់ខ្លួនដើម្បីផ្តល់ភាពសម្បូរបែបលើសេវាកម្មជួលកង់នៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការផ្សាយរបស់ Channel NewsAsia។
ការតាំងចិត្តប្រតិបត្តិការរបស់ក្រុមហ៊ុនទាំង៤ បន្ទាប់ក្រុមហ៊ុន oBike ដ៏ធំរបស់ចិន បានប្រកាសដកខ្លួន ក្រោយវត្តមាន២ឆ្នាំនៅប្រទេសសិង្ហបុរី។ oBike បានបញ្ជាក់ពីការខាតបង់របស់ខ្លួន រួមបញ្ហាជួបប្រទះមួយចំនួនដូចជា បញ្ហាចំណត និងការខូចខាត។
oBike ប្រតិបត្តិការនៅជាង១០ប្រទេសលើពិភពលោក ដោយនៅបន្តអាស៊ី មាន សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និងថៃ។ លោក Edward Chen សហស្ថាបនិកក្រុមហ៊ុន បានបញ្ជាក់ប្រាប់ This Week in Asia ថា oBike មានអ្នកប្រើប្រាស់ជាង២លាននាក់នៅសិង្ហបុរី ម៉ាឡេស៊ី និងថៃ។
បច្ចុប្បន្ន ក្រុមហ៊ុនបន្តដោះស្រាយបណ្តឹងពីអ្នកប្រើប្រាស់ដើម្បីទូទាត់ប្រាក់កក់ និងប្រមូលកង់ចាស់ៗរបស់ខ្លួនឲ្យអស់។
ដើម្បីងាយស្រួលគ្រប់គ្រងដំណើរការក្រុមហ៊ុនផ្តល់សេវាជួលកង់ អាជ្ញាធរដឹកជញ្ជូនផ្លូវគោកសិង្ហបុរី (LTA) បានដាក់ឱសានវាទដល់ក្រុមហ៊ុនពាក់ព័ន្ធឲ្យដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រឹមថ្ងៃទី៧ ខែកក្កដា។ ក្រុមហ៊ុនដែលមិនបានអនុវត្តតាមគោលការណ៍ ប្រឈមនឹងវិធានការតាមផ្លូវច្បាប់។
ក្រុមហ៊ុន ofo អះអាងថា ពួកគេមានកង់ប្រមាណ៨ម៉ឺនគ្រឿង ខណៈ Anywheel ថាខ្លួនគ្រោង៣ម៉ឺនគ្រឿង ខណៈ SG Bike បច្ចុប្បន្នដំណើរការកង់ចំនួន១៥០០គ្រឿងរួចទៅហើយ។ ក្រុមហ៊ុនជាច្រើន ប្រតិបត្តិការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Grab ឬកម្មវិធី GrabCycle ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចជ្រើសតាមចំណង់ចំណូលចិត្តខ្លួន។
ស្ថាប័នជំនាញសិង្ហបុរី និងក្រុមហ៊ុនពាក់ព័ន្ធ បានស្វែងយល់ពីបញ្ហាដែលបានកើតឡើងកន្លងមក ដូចជាការរើសអើងនៅកន្លែងចំណត និងការទុកដាក់ខ្ជីខ្ជា។ ករណីនេះ LTA តម្រូវឲ្យអ្នកប្រើប្រាស់មានកូដ QR Code តែមួយគត់ដើម្បីតាមដានការទុកដាក់ចុងក្រោយនៅពេលដែលពួកគេឈប់ប្រើប្រាស់សេវាកម្ម។
អ្នកប្រើប្រាស់ដែលទុកដាក់មិនត្រូវ យ៉ាងតិច៣ដង ប្រឈមនឹងការពិន័យ១ឆ្នាំសម្រាប់ការប្រើប្រាស់សេវាកម្មទោចក្រយានគ្រប់ប្រភេទ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម