ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រដូវភ្លៀង​ធ្លាក់​៖ ដើម្បី​ចៀសវាង​រថយន្ត​ខូច មិនគួរ​ជិះ​ឆ្លងកាត់​ផ្លូវទឹក​លិច​ខ្លាំង​ឡើយ
02, Jul 2018 , 8:19 pm        
រូបភាព
លោក ឈួន សាវ៉ុន ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត អិល អេស វី Front
លោក ឈួន សាវ៉ុន ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត អិល អេស វី Front
ដោយ:
​ភ្នំពេញ​៖ អ្នក មាន​រថយន្ត ត្រូវ​ដឹងថា នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ដងផ្លូវ​មួយចំនួន​ទឹក​លិច ឬ​ទឹក​ដក់​ខ្លាំង មិនគួរ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះឡើយ ពីព្រោះ​មាន​បញ្ហា​ប្រឈម​កើតឡើង​សម្រាប់​រថយន្ត​។ ដូច្នេះ គេ​ត្រូវ​ចត​រថយន្ត​មួយកន្លែង​សិន ដើម្បី​រង់ចាំ​ទឹក​ស្រក ឬក៏​អាច​ទៅ​ផ្លូវ​ផ្សេង​។ ប៉ុន្តែ​ក្នុងករណី​បន្ទាន់ មិនអាច​បញ្ឈប់​ការធ្វើដំណើរ​បាន បន្ទាប់ពី​ឆ្លងកាត់​ទឹក​ជ្រៅ​នៅតាម​ផ្លូវ​រយៈពេល​ក្រោយ ១០​ម៉ោង ត្រូវយក​រថយន្ត​នោះ​ទៅ​យាន្ត​ដ្ឋា​ន ឬ​ហ្គា​រ៉ា​ស់ ដើម្បី​ឆែក​មើល​ប្រព័ន្ធ​គ្រឿង​ក្រោម និង​ម៉ាស៊ីន ចៀសវាង​ការធ្វើដំណើរ​យូរ​បណ្ដាល​ឲ្យ​ខូច​ធ្ងន់ធ្ងរ​ថែមទាំង​ចំណាយ​ថវិកា​ច្រើន​។​



​ម្ចាស់​យានដ្ឋាន ជួសជុល​រថយន្ត អិ​ល អេស វី នៅ​ជិត​រង្វង់​ផ្សារ​ដើមថ្កូវ លោក ឈួន សា​វ៉ុ​ន បាន​និយាយថា រាល់​រថយន្ត​ដែល​ផលិតឡើង​អាច​ជិះ​កាត់ទឹក កាត់​ភក់ល្បាប់​ផ្សេងៗ​បាន​។ ប៉ុន្តែ លោក លើកឡើងថា រថយន្ត​មួយ​ចំនូ​ន នឹង​ប្រឈម​ទៅនឹង​បញ្ហា​ផ្នែក​គ្រឿង​ខាងក្រោម​របស់​វា ដោយសារតែ​វា​ទាប​បណ្ដាល​ឲ្យ​កន្លែង​ប្រព័ន្ធ​ទាក់ទង​គ្នា​ឆ្លងភ្លើង ធ្វើ​ឲ្យ​ការបញ្ជា​មានការ​ពិបាក ដូច្នេះ​ម្ចាស់​រថយន្ត​ពេលដែល​ជិះ​កាត់ទឹក ដែលមាន​ជម្រៅ​ខ្លាំង​អាច​ឈប់ ឬ​ចត​មួយកន្លែង​សិន កុំ​ទាន់​ធ្វើដំណើរ​។ ប៉ុន្តែ​ប្រសិនបើ​ធ្វើដំណើរ កាត់ទឹក​ហើយ ត្រូវ​ឆាប់​យក​រថយន្ត​នោះ​ទៅ​យានដ្ឋាន ឬ​ហ្គា​រ៉ា​ស់ ដើម្បី​ពិនិត្យមើល​គ្រឿង​ក្រោម​ប្រព័ន្ធ​ណាមួយ​ដែល​អាច​មិន​ដំណើរការ​។ លោក បញ្ជាក់ថា​៖«​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​គ្រប់​ម្ចាស់​រថយន្ត​ដែល​មិនមែនជា​ប្រភេទ​ដឹកទំនិញ គឺ​ត្រូវ​ឈប់​មួយកន្លែង​សិន មិនត្រូវ​ជិះ​កាត់ទឹក​មាន​ជម្រៅ​ជ្រៅ​ឡើយ ចៀសវាង​ខូច​អស់ប្រាក់​ច្រើន​»​។​

​សំឡេង ឈួន សា​វ៉ុ​ន ៖













Tag:
 ​ទឹកភ្លៀង​-​រថយន្ត​-​វិធី​ការពារ​
 ​ឈួន សា​វ៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com