កីឡាជាតិ
ជាតិ
ក្រោយ​ចាញ់​ថៃ កម្ពុជា​ទាមទារ​ឈ្នះ​អូស្ត្រាលី ទោះបី​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ស្តួចស្តើង​
05, Jul 2018 , 12:06 pm        
រូបភាព
កីឡាការិនី Sandra Hill (អាវខៀវ)ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាការិនីថៃ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កីឡាការិនី Sandra Hill (អាវខៀវ)ព្យាយាមគ្រប់គ្រងបាល់ពីការដណ្តើមរបស់កីឡាការិនីថៃ, រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រោយ​ចាញ់​ពីរ​ប្រកួត​ជាប់​គ្នា​ក្រោម​ថ្វី​ជើង​ម៉ាឡេស៊ី និង​ថៃ បានធ្វើ​ឲ្យ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF Women Championship 2018 កាន់តែ​ស្តួចស្តើង សម្រាប់​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​។ ទោះបី​យ៉ាងនេះ​ក្តី កម្ពុជា​ត្រូវការ​អូស្ត្រាលី​ដាច់ខាត សម្រាប់​ជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​រង់ចាំ​អ៊ុត​លទ្ធផល​ក្រុម​ដទៃ​។​



​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF Women Championship សម្រាប់​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​កម្ពុជា​កាន់តែ​ស្តួចស្តើង ក្រោយ​ចាញ់​ថៃ ១១-០ នា​ការប្រកួត​លើក​ទី​៣​កាលពី​ថ្ងៃទី​៤ ខែកក្កដា និង​ចាញ់​ម៉ាឡេស៊ី ៤-០ ក្នុងជំនួប​ទី​២​។ កម្ពុជា​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​អូស្ត្រាលី នា​ម៉ោង​៤​រសៀល​ថ្ងៃទី​៦ ខែកក្កដា នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium​។

​កម្ពុជា​ត្រូវការ​ឈ្នះ​អូស្ត្រាលី​ដាច់ខាត​សម្រាប់​ជំនួប​ចុងក្រោយ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម សម្រាប់​អ៊ុត​លទ្ធផល​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​ជាមួយ​ក្រុម​ដទៃ​។ តែបើ​ចាញ់​ក្នុងការ​ប្រកួត​នេះ កម្ពុជា​នឹង​ធ្លាក់​ពី​ព្រឹត្តិការណ៍ AFF Women ដោយ​ស្វ័យប្រវត្តិ​។ តែ​យ៉ាងណា វា​មិន​ងាយស្រួល​សម្រាប់​កម្ពុជា​ក្នុងការ​យកឈ្នះ​នោះទេ ព្រោះ​អូស្ត្រាលី​ជា​ក្រុម​ខ្លាំង ដែល​មិនទាន់​ស្គាល់​ចាញ់​សម្រាប់​ពីរ​ប្រកួត​កន្លងមកនេះ​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤​មាន​៣​ពិន្ទុ ក្រោយ​យកឈ្នះ​ទី​ម័​រ​ខាងកើត ១២-០ ខណៈ​អូស្ត្រាលី​ឈរ​លេខ​រៀង​ទី​២​មាន​៦​ពិន្ទុ ស្មើ​ក្រុម​កំពូល​តារាង​ថៃ​៕  


Tag:
 AFF Women
  បាល់ទាត់​នារី​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com