ពីនេះ ពីនោះ
«​ឡើង​ជ្រញ់​» ចាស់ៗ​នៅ​មិន​ច្បាស់​ពាក្យ​នេះ​មានន័យថា​ម៉េច​?
08, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ឡើង​ជ្រញ់​» មិនមែនជា​ពាក្យ​កម្ចី​ពី​បរទេស តែ​ជា​ពាក្យថ្មី​ដែល​បង្កើតឡើង​ដោយ​យុវវ័យ ក្នុងសម័យ​ការ​រឹតបន្តឹង​ប្រលង​បាក់​ឌុប​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ រហូតមកដល់​បច្ចុប្បន្ន ពាក្យ​នេះ នៅតែ​ជា​ពាក្យ​ពេញនិយម​សម្រាប់ សិស្ស និង​និស្សិត​។ ទោះបី​ពាក្យ​នេះ ត្រូវបាន​យុវវ័យ​ប្រើ​ជា​យូរ​មកហើយ​ក៏ដោយ តែ​មនុស្ស​ចាប់ពី​វ័យ​ចំណាស់​ឡើងទៅ នៅតែ​មិនទាន់​ច្បាស់​ពាក្យ​នេះ​នៅឡើយ​។

 

​ជា​ពាក្យ​ពេញនិយម​នា​សម័យ​រឹតបន្តឹង​ប្រលង​បាក់​ឌុប ពាក្យ​ថា «​ឡើង​ជ្រញ់​» ត្រូវបាន​គេ​សំដៅលើ ការត្រៀមខ្លួន​ប្រលង​បាក់​ឌុប ឬ​ប្រលង​ចូល​ក្របខណ្ឌ ឬ​ប្រលង​ទូទៅ ឬ​ការត្រៀមខ្លួន​ក្នុង​ការធ្វើ​អ្វីមួយ​។

​សិស្សានុសិស្ស និង​និស្សិត ត្រូវតែ​ឡើង​ជ្រញ់ ដើម្បី​ឲ្យ​គេ​ចិ​ញ្រាំ្ច និង​លុត​ដំ និង​ធ្វើតេស្ត​សមត្ថភាព​។ សិស្ស និង​និស្សិត ត្រូវតែ​ឆ្លងកាត់​ការប្រលង ដើម្បី​វាស់​ស្តង់​កម្រិត​ចំណេះដឹង​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com