ជាតិ
ដំណើរ​កម្សាន្ត ទៅ​សម្អាត និង​ថែរក្សា​បរិស្ថាន​នៅ​ទឹកធ្លាក់​ជ្រាវ
08, Jul 2018 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ថែរក្សា និង​សម្អាត​បរិស្ថាន​នៅក្នុង​តំបន់​ទឹកធ្លាក់​ជ្រាវ (​អម​លាំង​) ខេត្តកំពង់ស្ពឺ Vana Adventure Travel បានរៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​នោះ​រយៈពេល​១​ថ្ងៃ នៅ​ថ្ងៃទី ២២ កក្កដា​ខាងមុខនេះ​។ ដំណើរ​កម្សាន្ត និង​សម្អាត​បរិស្ថាន​ក្នុង​តំបន់​ទឹកធ្លាក់​ជ្រាវ​នេះ ជាការ​លើ​កក​ម្អ​ស់​សោភ័ណភាព​តំបន់​ទេសចរណ៍ធម្មជាតិ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​។



​លោក ជា ថុង ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍ បាន​ឲ្យ​ដឹងថា ជ្រាវ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​ដែល​សំខាន់​ក្នុង​ខេត្តកំពង់ស្ពឺ ដោយមាន​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ចម្ការ​ដំណាំ​ហូប​ផ្លែ និង​វាល​ផ្កា​ច​ង្រ​ង់​ស្វា​លឿង​ស្រ​ង៉ា​ត់​ផងដែរ​។ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ជ្រាវ​នេះ ជា​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តកំពង់ស្ពឺ​ផងដែរ ព្រោះ​តំបន់​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​យ៉ាងច្រើន​កុះករ​។​
 
​បើតាម​លោក ជា ថុង សំរាម​ត្រូវបាន​ចោទ​ជា​បញ្ហា ដោយសារតែ​មិនមាន​ការ​ទុកដាក់​ត្រឹមត្រូវ របស់​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ ពិសេស​អ្នកលក់ដូរ ដែល​ពួកគាត់​មិនបាន​យល់ដឹង​ពី​ទេសចរណ៍​ស្អាត និង​បរិសុទ្ធ​។ អ្នក​នាំ​ភ្ញៀវ​រូបនេះ ចង់​ឲ្យ​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ នៅតែមាន​សោភ័ណភាព​ស្អាត និង​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ បន្ថែម​លើ​នេះ តំបន់​ទេ​ចរណ៍​មួយ​នេះ ជា​ប្រភព​ចំណូល​របស់​ពលរដ្ឋ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា តម្លៃ​សំបុត្រ​សម្រាប់​ដំណើរ​កម្សាន្ត​នេះ ក្នុង​ម្នាក់ ៧២០០០​រៀល សម្រាប់​ពលរដ្ឋ​ខ្មែរ និង ១០​ម៉ឺន​រៀល សម្រាប់​ជនបរទេស​។  ចាប់​ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង តាម​លេខ​ទូរ​សព្ទ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨ ឬ email: [email protected] ៕ 

Tag:
 កំពង់ស្ពឺ​
 ​ អម​លាំង​
 ​ ទឹកធ្លាក់​ជ្រាវ​
 ​ បរិស្ថាន​
  ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com