ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ​.​ជ​.​ប​៖«​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង ប្រព្រឹត្ត​ទៅដោយ​រលូន​»
07, Jul 2018 , 5:38 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​វាយតម្លៃថា យុទ្ធនា​ការឃោសនា​រក​សំឡេង​នៅ​ថ្ងៃ​ដំបូង ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ខណៈ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ បានធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​គ​.​ជ​.​ប​។ លោក ឌឹ​ម សុ​វណ្ណា​រុំ  អ្នកនាំពាក្យ​គ​.​ជ​.​ប បញ្ជាក់​ដូច្នេះ រួម​បន្តថា​៖«​គ​.​ជ​.​ប ពេញចិត្ត​នូវ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ថ្ងៃនេះ ដែល​គ្រប់​គណបក្ស​បាន​គោរព​តាម​ប្រតិ​ទិននៃ​ការឃោសនាបោះឆ្នោត​»​។​



​សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែ កក្កដា ឯ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​៕

Tag:
 គ​.​ជ​.​ប​
  ឃោសនា​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com