ជាតិ
ជប៉ុន ផ្តល់នាវាល្បាត២គ្រឿងដល់កម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធក្នុងតំបន់សមុទ្រ រូបភាពពីហ្វេសប៊ុក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
× ភ្នំពេញ៖ គយជប៉ុន នឹងបញ្ជូននាវាល្បាតចំនួន ២គ្រឿងដល់គយកម្ពុជា នៅចុងខែតុលា ដើម្បីជួយទប់ស្កាត់ និងបង្ក្រាប អំពើរត់ពន្ធក្នុងតំបន់សមុទ្រកម្ពុជា។ នេះបើតាមទីភ្នា្កក់សារព័ត៌មានជាតិកម្ពុជា (AKP) ដែលឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ។
តាម AKP នាវាល្បាតទាំង២គ្រឿងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពការិយាល័យនាវាចរគយ ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធនៅតំបន់សមុទ្រ ក៏ដូចជាពង្រឹងប្រសិទ្ធភាពប្រមូលពន្ធ និងអាករចូលថវិកាជាតិរបស់គយកម្ពុជា៕
Tag:
ជប៉ុន
កម្ពុជា
នាវាល្បាត
ពន្ធ
គយ
© រក្សាសិទ្ធិដោយ thmeythmey.com