ជាតិ
បាក់ឌុប
បាក់ឌុប៖ ACU រើសអ្នកអង្កេតការណ៍៥០០០នាក់
× អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តចូលរួមអង្កេតការណ៍ នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី២០-២១ ខែសីហាខាងមុខ ដែលចំនួនពី៤ ៥០០ ទៅ៥០០០នាក់។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន កាលពីថ្ងៃទី៣ ខែកក្កដា ACU នឹងទទួលចុះឈ្មោះចំពោះអ្នកមានបំណងស្ម័គ្រចិត្តចូលរួមអង្កេតការណ៍នេះ ចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតគ្រប់ចំនួនកំណត់។
កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា អ្នកអង្កេតការណ៍ប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០១៧-២០១៨ មានជាង ៦ពាន់នាក់ មកពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)៕
© រក្សាសិទ្ធិដោយ thmeythmey.com