ជាតិ
បាក់ឌុប
បាក់ឌុបឆ្នាំនេះ ក្រសួងអប់រំគ្រោងចាយជិត៥លានដុល្លារ រូបភាពពីហ្វេសប៊ុក ក្រសួងអប់រំ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងចំណាយជិត៥លានដុល្លារសម្រាប់ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ។ នេះបើតាមលោករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន ដែលបានថ្លែងក្នុងសន្និសីទកាសែត ស្តីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាកាលពីពេលកន្លងទៅ។ ក្នុងសន្និសីទនេះ លោករដ្ឋមន្ត្រី ក៏បញ្ជាក់ដែរថា ក្រសួងនឹងមិនរៀបចំឲ្យមានការប្រឡងលើកទីពីរឡើយ ព្រោះរដ្ឋត្រូវចំណាយច្រើន។ ម្យ៉ាងក្រសួងបានទុកពេលឲ្យសិស្សត្រៀមខ្លួនជាច្រើនឆ្នាំមកហើយ។
ការប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ដោយមានបេក្ខជនប្រឡងទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមសរុបចំនួន ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ ។ ឯការប្រកាសលទ្ធផល ធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅតាមខេត្ត៕
Tag:
បាក់ឌុប
ហង់ ជួន ណារ៉ុន
ចំណាយ
© រក្សាសិទ្ធិដោយ thmeythmey.com