កីឡាជាតិ
ជាតិ
AFF U19៖ កម្ពុជា​អស់​ឱកាស​ទៅ​វគ្គ​បន្ត ក្រោយ​ទី​ម័​រ​ខាងកើត​ស្មើ ១-១ ជាមួយ​ម៉ាឡេស៊ី​
09, Jul 2018 , 11:17 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា អស់​ឱកាស​ឡើងទៅ​វគ្គ​នៃ​ពានរង្វាន់ AFF U19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​៣​ប្រកួត​កន្លងមក​បាន​ត្រឹម​ឈ្នះ​១​និង​ចាញ់​២​។ កម្ពុជា​នឹង​ជួប​ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​ជាមួយ​ទី​ម័​រ​ខាងកើត​នា​ថ្ងៃទី​១០ ខែកក្កដា នៅ​កីឡដ្ឋាន Gelora Joko Samudro Stadium​។​



​ក្រុម U19 កម្ពុជា អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFF U19 Championship 2018 ក្រោយ​ទី​ម័​រ​ខាងកើត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា​យកឈ្នះ​ព្រុយ​ណេ ៧-១ នា​ជំនួប​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨​។ បច្ចុប្បន្ន​កម្ពុជា​ឈរ​លេខ​រៀង​ទី​៤​មាន​៣​ពិន្ទុ ខណៈ​ក្រុម​កំពូល​តារាង​មី​យ៉ាន់​ម៉ា និង​ក្រុម​លេខ​២​ម៉ាឡេស៊ី​មាន​៧​ពិន្ទុ​ស្មើគ្នា​។

​នៅក្នុង​ពូ​ល B មិនមែន​មានតែ​កម្ពុជា​នោះទេ ក្រុម U19 ព្រុយ​ណេ ក៏​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ផងដែរ​។ ជាមួយគ្នានេះ នៅក្នុង​ពូ​ល A ក្រុម​ចំនួន​៣​រួមមាន U19 ឡាវ​, ហ្វីលីពីន និង​សិង្ហ​បុរី ក៏បាន​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFF U19 Championship ប្រចាំឆ្នាំ​២០១៨ ផងដែរ​។

​បី​ប្រកួត​កន្លងមក កម្ពុជា​បាន​យកឈ្នះ​ព្រុយ​ណេ ៥-០ ក្នុងជំនួប​បើកឆាក តែ​ចាញ់​ម៉ាឡេស៊ី ២-០ និង​មី​យ៉ាន់​ម៉ា ៤-១ ក្នុងជំនួប​ជា​បន្តបន្ទាប់​។ កម្ពុជា​នឹង​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ម៉ោង​៣:៣០​នាទី​រសៀល​នា​កីឡដ្ឋាន Gelora Joko Samudro Stadium មុន​មី​យ៉ាន់​ម៉ា ប៉ះ ម៉ាឡេស៊ី​ម៉ោង​៧​យប់​។ U19 ទី​ម័​រ​ខាងកើត ដែល​ឈរ​លេខ​រៀង​ទី​៣​មាន​៥​ពិន្ទុ ត្រូវការ​ឈ្នះ​កម្ពុជា​ដាច់​ខាងក្នុង​ជំនួប​នេះ ដើម្បី​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​៕   


Tag:
 AFF U19
  U19 កម្ពុជា​
  ឥណ្ឌូណេស៊ី​
  ទី​ម័​រ​ខាងកើត​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com