កីឡាអន្តរជាតិ
អន្តរជាតិ
Hazard បង្ហោះ​រូប​ពាក់អាវ​ក្រុម​ជើងឯក​ឆ្នាំ​១៩៩៨ មុន​ជំនួប​បែលហ្ស៊ិក​-​បារាំង
10, Jul 2018 , 3:35 pm        
រូបភាព
Eden Hazard (ស្តាំ) និងកណ្តាលប្អូនប្រុសរបស់គេ Thorgan Hazard ពាក់អាវក្រុមជម្រើសជាតិបារាំងឆ្នាំ ១៩៩៨
Eden Hazard (ស្តាំ) និងកណ្តាលប្អូនប្រុសរបស់គេ Thorgan Hazard ពាក់អាវក្រុមជម្រើសជាតិបារាំងឆ្នាំ ១៩៩៨
 ប្រធាន​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក Eden Hazard បានបង្ហាញ​រូបថត​មួយ​សន្លឹក​ដែល​ពាក់អាវ​ក្រុម​ជម្រើសជាតិ​បារាំង​ឆ្នាំ​១៩៩៨ ដើម្បី​ជាការ​គាំទ្រ​ដល់​គូប្រជែង​នៅ​មុនពេល​ជួបគ្នា​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA World Cup 2018​។



Hazard កាលពី​កុមារ​ភាពជា​អ្នកគាំទ្រ​ក្រុម​មាន់គក​បារាំង ដោយសារ​ប្រទេស​នេះ​បានឈ្នះ​ជើងឯក​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​១៩៩៨ ក្នុងផ្ទះ​ខ្លួនឯង​។ ខ្សែបម្រើ Chelsea វ័យ​២៧ ឆ្នាំ​រូបនេះ បាន​ធំធាត់​ក្នុងប្រទេស​បារាំង ហើយ​និយាយ​ភាសារ​បារាំង​បាន​ស្ទាត់ជំនាញ មុនពេល​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង Lille និង​លេង​ឲ្យ​ក្រុមយុវជន​ក្នុង​ក្លិប​នេះ​តាំងពី​វ័យ​១៤​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់ TheSun​។​



​មុន​ការប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ​ចូលមក​ដល់​ដែល​បែលហ្ស៊ិក​ត្រូវ​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​បារាំង នា​ថ្ងៃទី​១០ ខែកក្កដា វេលា​ម៉ោង ១​អា​ធ្រា​ត្រ (​ម៉ោង​នៅ​កម្ពុជា​) Hazard បានបង្ហាញ​រួប​ថត​មួយ​សន្លឹក​ដោយ​រៀបរាប់ថា​៖«​ជាមួយនឹង​ប្អូនប្រុស​ខ្ញុំ ពួកយើង​តែង​គាំទ្រ​បារាំង​ជាង​បែលហ្ស៊ិក​ព្រោះ​យើង​បាន​ធំធាត់​ជាមួយគ្នា​នៅ​បារាំង​តាំងពី​ឆ្នាំ ១៩៩៨​។ នៅពេលនោះ​មិនមាន​អាវ​របស់​បែលហ្ស៊ិក​ទេ ហើយ​នេះ​ជា​មូល​ហេតុដែល​យើង​ពាក់អាវ​បារាំង​»​។​

​តារា​ឆ្នើម​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​បន្តថា ខ្លួន​មិន​ចង់​ប្រមាថ​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​ទេ​នៅពេលនោះ ប៉ុន្តែ​កាលនោះ​មាន​កីឡាករ​ល្អៗ​ជាច្រើន​គឺ​នៅក្នុង​ជម្រើសជាតិ​បារាំង​។​



​លើសពីនេះ​ទៀត​នោះ Hazard ក៏បាន​សរសើរ​កីឡាករ​ពីររូប​របស់​បារាំង​នាពេល​បច្ចុប្បន្ន​រួមមាន Kylian Mbappe និង N’Golo Kante ផងដែរ​។ អតីត​សមាជិក​ក្រុម Lille សារភាពថា​ខ្លួន​ចាប់អារម្មណ៍​និង​ចូលចិត្ត​មើល​ការលេង​របស់ Kylian Mbappe ណាស់ ហើយ​យុវជន​របស់​បា​រាំ​ង​វ័យ​១៩​ឆ្នាំ​រូបនេះ​នឹង​ល្បីល្បាញ​រយៈពេល​យូរ​ទៅមុខទៀត​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ​ឆ្មើ​ម​របស់​តោ​ខៀវ​រូបនេះ​ប្តេជ្ញា​ជួយ​បែលហ្ស៊ិក​ផ្តួល​បារាំង​ឲ្យ​បាន​ដើម្បី​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  Eden Hazard
  បែលហ្ស៊ិក​
© រក្សាសិទ្ធិដោយ thmeythmey.com