រថយន្ត
អត្ថបទពាណិជ្ជកម្ម
ភាពខ្លាំង ៣0​ចំណុច ធ្វើ​ឲ្យ​រថយន្ត Ford Everest 2019 ឆ្លាត​លើសពី​រថយន្ត SUV ដទៃ​
10, Jul 2018 , 4:16 pm        
រូបភាព
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​Ford បានបង្ហាញ​រូបរាង​ពិត និង​ស្រស់​សង្ហា របស់​រថយន្ត Ford Everest 2019​។ រថយន្ត Ford Everest 2019 បាន​រចនា​ឡើងជា​មួយរូប​រាង​ថ្មី និង​មានការ​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​កាន់តែ​ឆ្លាត​វៃ ជាមួយ​ភាព​អស្ចារ្យ​ជាង​មុន​។ រថយន្ត Ford Everest ត្រូវបានគេទទួលស្គាល់​ជា​រថយន្ត ដែល​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់ជូន​នូវ​ការធានា​សុវត្ថិភាព សម្រាប់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ ក៏ដូចជា​ការ​ជម្នះ​គ្រប់​ឧបសគ្គ​នៃ​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ផងដែរ​។​



​គួរបញ្ជាក់​ផងដែរ ក្រុមហ៊ុន Ford បានបង្ហាញ​ពី​បច្ចេកវិទ្យា​សំខាន់ៗ ដែល​ត្រូវបាន​បំពាក់​នៅលើ​រថយន្ត Ford Everest 2019 រួមមាន​៖

១. ចង្កៀង​ខាងមុខ​បិទ​បើក​អូ​តូ (Automatic headlamp on/off)


 
២. ចង្កៀង​ខាងមុខ​ឡើង​ចុះ​ដោយ​ស្វ័យប្រវត្តិ (Automatic headlamp leveling)


 
៣. ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ (LED daytime running lamps)


 
៤. ហ្វា​កូដ​អូ​តូ (Auto high beam control)


 
៥. ផ្លិត​ទឹកអូ​តូ (Rain sensitive windshield wipers)


 
៦. ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Forward Collision Warning)


 
៧. ប្រព័ន្ធ​ផ្ដល់​សញ្ញា​រយៈ​ចម្ងាយ​សុវត្ថិភាព (Distance Indication Alert)



៨. ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)


 
៩. ប្រព័ន្ធ​កំណត់​ចម្ងាយ​សុវត្ថិភាព និង​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ តាម​ល្បឿន​រថយន្ត​ខាងមុខ (Adaptive Cruise Control)


 
១០. ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត និង​រំលឹក​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane keeping aid and Lane Keeping System)



១១. ប្រព័ន្ធ​បន្ថយល្បឿន និង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)


 
១២. ប្រព័ន្ធ​ផ្ដល់​សញ្ញា​ការពារ​ការប៉ះទង្គិច (Collision mitigation system)


 
១៣. ប្រព័ន្ធ​ផ្ដល់​សញ្ញា​ពី​សម្ពាធ​កង់ (Tire pressure sensors)


 
១៤. ប្រព័ន្ធ​កំណត់​ល្បឿន​តាម​រថយន្ត​ខាងមុខ​ដោយ​ស្វ័យប្រវត្តិ (Adaptive speed control)


 
១៥. ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist)


 
១៦. កា​ម៉េ​រា​និង​សេន​សឺ​ផ្នែក​ខាងក្រោយ (Rear camera with rear sensors)


 
១៧. ពោង​សុវត្ថិភាព​ការពារ​ជង្គង់ និង​ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត (Inflatable knee bolster and  side curtain airbags)


 
១៨. កញ្ចក់​មើល​ក្រោយ​កាត់បន្ថយ​ការ​ចាំង​ភ្នែក (Electrochromic inside mirror)


 
១៩. ប្រព័ន្ធ​ចាប់​ស្លាក​សញ្ញា​ចរាចរណ៍​លើ​ដងផ្លូវ (Less speed sign recognition)


 
២០. យ៉ាន់​កង់​អាលុយមីញ៉ូម​ទំហំ ២០ អ៊ិ​ញ​


 
២១. ទ្វារ​ខាងក្រោយ​បិទ​បើក​អូ​តូ (Power Lift gate)


 
២២. កៅអី​ស្បែក



២៣. តា​ប្លូ​ស្បែក​


 
២៤. បច្ចេកវិទ្យា SYNC 3 ដែល​អាច​បញ្ជា​ដោយ​សំឡេង​


 
២៥. ប្រព័ន្ធ My key សម្រាប់​កំណត់​ល្បឿន​បើកបរ និង​បញ្ជា​បិទ​កញ្ចក់​



២៦. ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)


 
២៧. ចុះ​ទឹកបាន 800mm (800mm Water Wading)


 
២៨. ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​និង​ខាងក្រោយ​រថយន្ត (Blind Spot Information System & Cross Traffic Alert)



២៩. ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control)



៣០. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​លើផ្លូវ​កោង និង រអិល និង​ការពារ ការ​ក្រឡាប់ (Roll Stability Program and Electronic Stability Program)៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​) 



© រក្សាសិទ្ធិដោយ thmeythmey.com