ជាតិ
សង្គមជាតិ
សារព័ត៌មាន Thmeythmey.com និង​វិទ្យុ FM 102 ដ៏​ល្បី​សម្រេច​ផលិត​ដំណឹង និង​បង្កើត​កម្មវិធី​រួមគ្នា​
10, Jul 2018 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុងន័យ​កែលម្អ និង​ពង្រឹងគុណភាព​ព័ត៌មាន និង​កម្មវិធី​ផ្សេងៗ​បន្ថែមទៀត សារព័ត៌មាន Thmeythmey.com និង​វិទ្យុ FM 102 ដ៏​ល្បី បានសម្រេច​ផលិត​ដំណឹង និង​បង្កើត​កម្មវិធី​មួយចំនួន​រួមគ្នា​។ ដំណឹង និង​កម្មវិធី​នៅលើ​វិទ្យុ FM 102 និង​នៅលើ​សារព័ត៌មាន​អន​ឡាន Thmeythmey.com នឹងមាន​ភាពសម្បូរ​បែប និង​កាន់តែ​ល្អ​ជាង​មុន ចាប់ពី​ខែសីហា​ខាងមុខនេះ​ទៅ នៅពេលដែល​ស្ថាប័ន​ល្បី​ទាំងពីរ​ធ្វើកា​សហការ​ផលិត​ព័ត៌មាន និង​កម្មវិធី​មួយចំនួន​រួមគ្នា​។ ការសហការ​រវាង​សារព័ត៌មាន Thmeythmey.com និង​វិទ្យុ FM 102 នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​នៅ​ខែសីហា​ឆ្នាំ​២០១៨​។



​វិទ្យុ FM 102 មានឈ្មោះ​បោះ​សំឡេង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់ និង​ចាត់ទុក​វិទ្យុ​មួយ​នេះ ជា​វិទ្យុ​គំរូ​ដែលមាន​កម្មវិធី​ល្អៗ​ជាច្រើន​សម្រាប់​បម្រើ​អារម្មណ៍​អ្នក​ស្តាប់​។ រីឯ​សារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ គឺជា​សារព័ត៌មាន​អន​ឡាន​សម័យ​ទំនើប​ដែល​ទើប​បង្កើត និង​មាន​អាយុ​៦​ឆ្នាំ​គត់ គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ​។ អាយុកាល​ខ្លី​មែន តែ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​ការចាប់អារម្មណ៍ និង​គាំទ្រ​ពី​សំណាក់​អ្នកអាន អ្នក​ស្តាប់ និង​ទស្សនា​ជាច្រើន​ក្នុង​មួយថ្ងៃៗ​។



​ចាប់ពី​ខែសីហា​ខាងមុខនេះ​តទៅ វិទ្យុ​FM 102 នឹង​ផ្សាយដំណឹង និង​កម្មវិធី​នានា​ចំនួន​១៨​ម៉ោង​ក្នុង​មួយថ្ងៃ​ចាប់ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​១១​យប់​។ ការផ្សាយ​របស់​វិទ្យុ FM 102 អាច​គ្របដណ្តប់​២/៣​នៃ​ផ្ទៃដី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។

​កម្ម​វី​ធី​ទាក់ទង​នឹង​ការអប់រំ កម្សាន្ត ជំនួញ បច្ចេកវិទ្យា​ព័ត៌មាន​ចំនួន​ជាង​២០ (​កសិកម្ម ចរាចរណ៍ អ​ក្សា​សាស្ត្រ ជំនួញ វប្បធម៌ សិល្បៈ ប្រវត្តិសាស្ត្រ សុខភាព ទេសចរណ៍ បរិស្ថាន​…) នឹង​ចូលមក​បម្រើ​អារម្មណ៍​អ្នក​ស្តាប់​។ ក្នុងចំណោម​កម្មវិធី​ទាំង​ជាង​២០​នេះ កម្មវិធី​មួយចំនួន​ទើបតែ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មីៗ​របស់​ប្រិយមិត្ត និង​ឲ្យ​ឆ្លើយតប​ទៅនឹង​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានភាព​ពិភពលោក​។



​ក្រៅពី​កម្មវិធី​មួយចំនួន​ខាងលើ វិទ្យុ FM 102 និង​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ នឹង​ផលិត​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​រួមគ្នា​៕



Tag:
 Radio 102
© រក្សាសិទ្ធិដោយ thmeythmey.com