ជាតិ
អធិការស្រុកត្រាំកក់៖ ខ្វះជាតិស្ករ ជាមូលហេតុ ដែលធ្វើឲ្យកម្មការិនីជាង ២០០នាក់ ដួលសន្លប់ រូបភាពពីហ្វេសប៊ុកស្នកងការដ្ឋាននគរបាលខេត្តតាកែវ
× កម្មការិនី២៧៣នាក់ ដែលដួលសន្លប់ កាលពីថ្ងៃទី៩ ខែកក្កដា នៅរោងចក្រ ប៉ុន តឹកហ៊ូតវែរ អិលធីឌី ស្ថិតនៅឃុំតាភេម ស្រុកត្រាំកក់ គឺដោយសារតែខ្វះជាតិស្ករ ហើយការដួលសន្លប់នេះ មិនមានអ្វីធ្ងន់ធ្ងរទេ។ នេះបើតាមការឱ្យដឹង ពីលោក អ៊ុក ភីយ៉ា អធិការស្រុកត្រាំកក់ និងបានបន្តថា នៅថ្ងៃនេះ អ្នកខ្លះ បានចូលធ្វើការវិញជាបណ្តើរៗហើយ។
អធិការស្រុកត្រាំកក់ អ៊ុក ភីយ៉ា បានឱ្យដឹងបន្ថែមថា កម្មការិនីដែលដួលសន្លប់ ២៧៣នាក់ គឺមានមួយចំនួន ខ្វះជាតិស្ករ និងមួយចំនួនទៀតឃើញកម្មការិនីដូចគ្នាដួលសន្លប់ក៏ភ័យ ហើយបានសន្លប់ផងដែរ។ លោក បន្ថែមទៀតថា នៅពេលដឹកយកទៅសង្គ្រោះនៅមន្ទីរទេព្យ អ្នកដែលឃើញគេដួលសន្លប់បានដឹងខ្លួន ហើយក៏បានត្រឡប់ទៅផ្ទះវិញ និងបានចូលធ្វើការវិញជាធម្មតានៅថ្ងៃនេះ ចំណែកអ្នកដែលខ្វះជាតិស្ករ កំពុងតែសម្រាកនៅឡើយ។
«ចំពោះការដួលសន្លប់នេះមិនពាក់ព័ន្ធទៅនឹងសារធាតុគីមីអ្វីទេ បើតាមការចុះមកពិនិត្យពីក្រសួងការងារ»។ នេះជាការបញ្ជាក់ របស់ លោក អ៊ុក ភីយ៉ា ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ៕
Tag:
កម្មករ-ដួលសន្លប់
អ៊ុក ភីយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com