ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបានតែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃកង​យោធពលខេមរភូមិន្ទ​
11, Jul 2018 , 10:23 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ដោយ: ថ្មីៗ
ភ្នំពេញ​៖​ព្រះមហាក្សត្រ តែងតាំង​លោក ហ៊ុន ម៉ា​ណែ​ត ជា​អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​៩ កក្កដា​។​
 
​កាលពីពេល​ថ្មីៗ លោក ហ៊ុន ម៉ា​ណែ​ត ទើបតែ​ទទួល​តំណែង​ជា​នាយសេនាធិការ​ចម្រុះ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ​ជំនួស​លោក គន់ គីម និង​តំណែង​ជា​មេបញ្ជាការ​ស្តីទី​នៃ​កងទ័ពជើងគោក​ជំនួស​លោក មាស សុភា នៅ​ក្រសួងការពារជាតិ​។​
 
​ក្រៅពី​តួនាទី​ខាងលើនេះ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​កំពុងតែ​កាន់តំណែង​ចំនួន​៤​ទៀត​ដែរ គឺ​តំណែង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​, ជា​មេបញ្ជាការរង​នៃ​កង​អង្គរក្ស​, ជា​មេបញ្ជាការ​នៃ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​, និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​៕
 
 

Tag:
 ​ហ៊ុន ម៉ា​ណែ​ត​
 ​កងទ័ព​
 ​យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com