សមាជិក គ​.​ជ​.​ប ទាំង​៩​រូប មិនមាន​សិទ្ធិ​បោះឆ្នោត​ឡើយ​

ជាតិ
បោះឆ្នោត
សមាជិក គ​.​ជ​.​ប ទាំង​៩​រូប មិនមាន​សិទ្ធិ​បោះឆ្នោត​ឡើយ​
12, Jul 2018 , 12:15 pm         659
រូបភាព
សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំនួន​៩​នាក់ មិនមាន​សិទ្ធិ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ឡើយ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​មួយ​របស់​គ​.​ជ​.​ប ចុះ​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ។​

 
 អ្នក​ដែល​ត្រូវ​ព្យួរ​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​នោះ​រួមមាន លោក ស៊ិ​ក ប៊ុន​ហុក ដែលជា​ប្រធាន​គ​.​ជ​.​ប ផ្ទាល់ លោក នុត សុខុម អនុប្រធាន និង​សមាជិក​៧​នាក់​ទៀត រួមមាន លោក មាន ស​ទិ​,​លោក ឌឹ​ម សុ​វណ្ណា​រុំ​, លោក ឌុ​ច សុន​, លោក ហ៊ីង ធី​រិទ្ធី​, លោក ឯម សូផាត​, លោក ហ៊ែ​ន សារ៉ាត់ និង​លោក ហង្ស ពុទ្ធា​។​
 
​ការព្យួរ​សិទ្ធិ​បោះឆ្នោត​ប្រធាន អនុប្រធាន និង​សមាជិក គ​.​ជ​.​ប ទាំង ៩​រូប​ជា​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ក្នុង​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្តទៅ​នៅ​អាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

Tag:
 គ​.​ជ​.​ប​
 ​បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next