ប្រធានាធិបតី​ក្រូ​អាស៊ី គាំទ្រ​ក្រុម​ជម្រើសជាតិ​គ្រប់ពេល​និង​ចូលចិត្ត​អង្គុយ​ជាមួយ​អ្នកគាំទ្រ​ធម្មតា​

កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​ក្រូ​អាស៊ី គាំទ្រ​ក្រុម​ជម្រើសជាតិ​គ្រប់ពេល​និង​ចូលចិត្ត​អង្គុយ​ជាមួយ​អ្នកគាំទ្រ​ធម្មតា​
12, Jul 2018 , 2:53 pm         5304
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី Kolinda Grabar-Kitarovic ប្រធានាធិបតី​ក្រូ​អាស៊ី គឺជា​អ្នកគាំទ្រ​ក្រុម​ដ៏​ស្មោះស្ម័គ្រ​ម្នា​ក់នៅ World Cup ក្នុងប្រទេស​រុស្ស៊ី​។ គាត់​ចូលចិត្ត​អង្គុយ​នៅ​ជាមួយ​ក្រុម​អ្នកគាំទ្រ​ជាជាង​អង្គុយ​នៅ​កៅអី VIP​។ សម្រាប់​អ្នក​ដែល​មិន​ស្គាល់ ពួកគេ​គិតថា លោកស្រី Kolinda គឺជា​តារា​បង្ហាញ​ដ៏​ស៊ិ​ច​ស៊ី​ម្នាក់​។​



​លោកស្រី Kolinda ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រធានាធិបតី​ដ៏​ស៊ិ​ច​ស៊ី​ម្នាក់ ជាពិសេស​តាមរយៈ​រូបថត​មួយចំនួន​របស់លោក​ស្រី​ពេល​លំហែរ​កាយ​នៅ​សមុទ្រ កាលពី​ឆ្នាំ​២០១៦​។ ខណៈដែល​ក្រូ​អាស៊ី បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត FIFA World Cup 2018 លោកស្រី​តែងតែ​ទៅ​លើកទឹកចិត្ត​ក្រុម​គ្រប់ពេល​។​



​ដោយសារតែ​លោកស្រី Kolinda ចូលចិត្ត​អង្គុយ​នៅក្នុង​ហ្វូង​អ្នកគាំទ្រ​ធម្មតា មនុស្ស​ជាច្រើន​គិតថា លោកស្រី​ជា​អ្នកគាំទ្រ​ម្នាក់ ហើយ​អ្នកខ្លះ​ច្រឡំ​លោកស្រី ទៅនឹង​តារា​បង្ហាញ​ម៉ូដ​ដ៏​ម្នាក់​របស់​អាមេរិក គឺ Coco Austin ភរិយា​របស់​តារាចម្រៀង Ice-T​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Star​។​



​ក្រោយ​ពេលដែល​ក្រូ​អាស៊ី​ឈ្នះ​ដា​ណឺ​ម៉ាក លោកស្រី Kolinda បាន​ចូលទៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​របស់​កីឡាករ ហើយ​ឱប​គ្រូបង្វឹក កីឡាករ​ទាំងអស់ ជាពិសេស​ប្រធាន​ក្រុម Luka Modric និង​លោត​អបអរ​ជាមួយ​ពួកគេ​។ នា​ជំនួប​ជាមួយ​រុស្ស៊ី លោកស្រី​ក្រោកឈរ​លោត​អបអរ​នៅមុខ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Gianni Infantino និង​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី Dmitri Medvedev​។​



​នៅមុន​ក្រូ​អាស៊ី​ជួប​អង់គ្លេស លោក Kolinda ក៏បាន​ជូន​អាវ​ជម្រើសជាតិ​ក្រូ​អាស៊ី ដល់​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May ទុកជា​អនុស្សាវរីយ៍​ផងដែរ​។ ប្រធានាធិបតី​ទី​៤​របស់​ក្រូ​អាស៊ី​រូបនេះ មាន​អាយុ​៥០​ឆ្នាំ និង​កូន​២​នាក់​។ គាត់​អាច​និយាយ​ភាសា​ក្រូ​អាត អង់គ្លេស អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់​យ៉ាង​ស្ទាត់ជំនាញ ហើយក៏​អាច​យល់​ភាសា​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី​ផងដែរ​៕









Tag:
 FIFA World Cup
  ក្រូ​អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1415next