លោកស្រី Kolinda Grabar-Kitarovic ប្រធានាធិបតីក្រូអាស៊ី គឺជាអ្នកគាំទ្រក្រុមដ៏ស្មោះស្ម័គ្រម្នាក់នៅ World Cup ក្នុងប្រទេសរុស្ស៊ី។ គាត់ចូលចិត្តអង្គុយនៅជាមួយក្រុមអ្នកគាំទ្រជាជាងអង្គុយនៅកៅអី VIP។ សម្រាប់អ្នកដែលមិនស្គាល់ ពួកគេគិតថា លោកស្រី Kolinda គឺជាតារាបង្ហាញដ៏ស៊ិចស៊ីម្នាក់។
លោកស្រី Kolinda ត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីដ៏ស៊ិចស៊ីម្នាក់ ជាពិសេសតាមរយៈរូបថតមួយចំនួនរបស់លោកស្រីពេលលំហែរកាយនៅសមុទ្រ កាលពីឆ្នាំ២០១៦។ ខណៈដែលក្រូអាស៊ី បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួត FIFA World Cup 2018 លោកស្រីតែងតែទៅលើកទឹកចិត្តក្រុមគ្រប់ពេល។