ពីនេះ ពីនោះ
«​ផ្ទះជួល​» និង​«​ជួល​ផ្ទះ​» ជា​ពាក្យ​ដែល​មហាជន​ប្រើ​ច្រឡំ​គ្នា​
15, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ផ្ទះជួល​» និង​«​ជួល​ផ្ទះ​» ជា​ពាក្យ​ដែល​មហាជន​ទូទៅ ប្រើ​មិនទាន់​ដាច់ដោយឡែក​គ្នា​នៅឡើយ​ទេ​។ តាម​ការពិត​ពាក្យ «​ផ្ទះជួល​» សំដៅលើ​ម្ចាស់ផ្ទះ​ដែលមាន​ផ្ទះជួល​ឲ្យ​គេ​។ ចំណែក ពាក្យ «​ជួល​ផ្ទះ​» សំដៅលើ​អ្នក​ដែល​ជួល​ផ្ទះ​គេ​សា្ន​ក់នៅ​។



«​ផ្ទះជួល ឬ​បន្ទប់​ជួល​» ដោយ​ប្រើ​នាមសព្ទ​នៅ​ដំបូង ហើយ​កិរិយាសព្ទ​នៅ​ខាងចុង នោះគេ​ចង់​បញ្ជាក់ថា ជា​ម្ចាស់ផ្ទះ​ដែល​បាន​សាងសង់ សម្រាប់​ទុក​ជួល​ឲ្យ​អ្នក​ដែល​ចង់​ស្នាក់នៅ​។ គឺ​ផ្តោតលើ​អ្នក​ដែលមាន​ផ្ទះ​ខ្លួនឯង ឬ​មាន​សម្ភារ សម្រាប់​ជួល ឲ្យ​គេ​ស្នាក់នៅ ឬ​ប្រើ ដោយ​កំណត់​ទៅតាម​លក្ខខណ្ឌ​ផ្សេងៗ រវាង​ភាគី​ទាំង​ម្ចាស់​ផ្ទះជួល និង​ឈ្នួល​។

​ចំណែក​ពាក្យ «​ជួល​ផ្ទះ ឬ​ជួល​បន្ទប់ ឬ​ជួល​របស់របរ​ប្រើប្រាស់​ផ្សេងៗ​» ដែល​ផ្តើម​ពី​កិរិយាសព្ទ​មក​មុន ហើយ​បញ្ចប់​នាមសព្ទ​នៅ​ខាងចុង​នោះ គឺ​គេ​សំដៅ​ដោយ​អ្នក​ដែល​ចង់​ជួល​ផ្ទះ ឬ​ជួល​បន្ទប់​ដើម្បី​ស្នាក់នៅ​។ ជា​និស្សិត ឬ​អ្នកធ្វើការ ដែល​ពុំមាន​ទីស្នាក់អាស្រ័យ​នៅ​ភ្នំពេញ តែង​ស្រវា​ជួល​ផ្ទះ​គេ ដើម្បី​សា្ន​ក់នៅ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com