កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមានអ្នកផ្សាយផ្ទាល់ដែលចូលចិត្តថតរូបអ្នកគាំទ្រជាស្ត្រីស៊ិចស៊ី
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានបញ្ជាឲ្យបញ្ឈប់រាល់អ្នកកាន់កាមេរ៉ាផ្សាយបន្តផ្ទាល់រូបណាដែលព្យាយាមថតតែស្ត្រីស្លៀកពាក់ស៊ិចស៊ីក្នុងចំណោមក្រុមអ្នកគាំទ្រអំឡុងការប្រកួតពានរង្វាន់ World Cup 2018 នៅរុស្ស៊ី។
BBC បានស្រង់សម្តីលោក Federico Addiechi ប្រធានផ្នែកជ័យរភាពរបស់ FIFA ដូច្នេះថា អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់មួយនេះត្រូវតែជួយដោះស្រាយបញ្ហាពីការបង្ហាញភាពស៊ីចស៊ីនាព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនេះ។
លោកបានលើកឡើងដូច្នេះថា៖«យើងបានធ្វើវាជាមួយអ្នកផ្សាយផ្ទាល់ ហើយយើងក៏បានធ្វើវាជាមួយសេវាកម្មផ្សាយផ្ទាល់របស់យើងរួចរាល់ហើយដែរ»។
ក្រៅពីនេះ ក្រុមប្រឆាំងការរើសអើង Fare Network ក៏មានមតិយោបល់ដែរថាការបង្ហាញភាពស៊ីចស៊ីរបស់អ្នកគាំទ្រទាំងនោះនឹងនាំឲ្យមានការបញ្ចើចបញ្ចើ និងការរួមភេទយ៉ាងអណាធិបតេយ្យដែលជាបញ្ហាធំបំផុតសម្រាប់ការប្របកួត World Cup នៅរុស្ស៊ីលើកនេះ។
ក្នុងការប្រកួតរយៈពេលជិតមួយខែកន្លងមកក្រុមអ្នកត្រួតពិនិត្យរកឃើញថាមានករណីខាងលើនេះចំនួន៣០លើកមកហើយ។
នៅពេលសួរថាតើការបង្ក្រាបអ្នកគាំទ្រស្រីៗនឹងក្លាយទៅជាគោលផ្លូវការរបស់ FIFA ឬយ៉ាងណានោះ លោក Addiechi បានឆ្លើយថា "នេះគឺជាសកម្មភាពមួយដែលយើងបង្កាទុក ព្រោះវានឹងកើតមាននៅពេលអនាគត ហើយវាជាការវិវត្តធម្មតា»។
លោកបន្ថែមថា នេះមិនមែនជាយុទ្ធនាការសកម្មនោះទេ ប៉ុន្តែ FIFA នឹងចាត់វិធានការប្រឆាំងទៅនឹងអ្វីដែលជាទង្វើខុសឆ្គង និងហួសហេតុប៉ុណ្ណោះ។
នៅមុនពេលដំណើរការការប្រកួតព្រឹត្តិការណ៍ មានការព្រួយបារម្ភថាការនឹងមានការស្អប់ខ្ពើមិនងការរើសអើងជាតិសាសន៍ ដែលជាកង្វល់សំខាន់ ប៉ុន្តែនាយកប្រតិបត្តិរបស់ Fare Network លោក Piara Powar យល់ឃើញថាភាពស៊ីចស៊ីទៅវិញទេជាបញ្ហាសំខាន់ជាងការរើសអើង ដែលក្នុងនោះភាគច្រើនជាស្ត្រីរុស្ស៊ី ដែលត្រូវបានក្រុមអ្នកគាំទ្រជាបុរសញ៉ែសុំស្នេហ៍តាមដងផ្លូវ។ ហើយករណីនេះក៏ត្រូវបានក្រុមអ្នកសារព័ត៌មានជាច្រើនប្រទះឃើញជាញឹកញាប់ខណៈពួកគេកំពុងអោបថើបគ្នា៕
Tag:
បាល់ទាត់
FIFA World Cup
អ្នកគាំទ្រស៊ីចស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com