ជាតិ
ព្រះមហាក្សត្រ​ខ្មែរ ចូលរួម​រំលែក​ទុក្ខ ចំពោះ​ការបាត់​បង់ជីវិត​មនុស្ស​២០០​នាក់ នៅ​ជប៉ុន​
13, Jul 2018 , 10:42 am        
រូបភាព
ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះអធិរាជជប៉ុន Akihito នាជំនួបនៅ​ក្រុងតូក្យូ កាលពីឆ្នាំ​២០១០។ រូបថត AFP
ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះអធិរាជជប៉ុន Akihito នាជំនួបនៅ​ក្រុងតូក្យូ កាលពីឆ្នាំ​២០១០។ រូបថត AFP
ដោយ: ថ្មីៗ
​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ថ្វាយ​ព្រះរាជសារ ទៅ​ព្រះ​ចៅ​អធិរាជ​ប៉ុន អា​គិ​ហិ​តូ ដើម្បី​សម្តែង​សមានចិត្ត និង​ការចូលរួម​រំលែក​ទុក្ខ ដែល​ពលរដ្ឋ​ជប៉ុន​ប្រមាណ​២០០​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ​គ្រោះទឹកជំនន់​។



​ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះបន្ទូល ក្នុង​ព្រះរាជសារ​យ៉ាង​ដូច្នេះ​ថា​៖«​រាជវង្សានុវង្ស​ខ្មែរ និង​ប្រជាជន​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ព្រះ​ចៅ​អធិរាជ និង​ប្រជាជន​ជប៉ុន ជាពិសេស​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​។ យើង ប្រាថ្នា​ឲ្យ​ជប៉ុន ទទួលបាន​ភាពជោគជ័យ ក្នុងការ​ជួយសង្គ្រោះ​នៅ​តំបន់ ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយ​គ្រោះធម្មជាតិ​»​។​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ផ្ញើ​សារ​ជូន​លោក អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ផងដែរ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​។

​គិត​ត្រឹម​ថ្ងៃទី​១២ ខែកក្កដា មាន​មនុស្ស​១៩៩​នាក់ ដែល​បាន​បាត់បង់​ជីវិត ដោយសារតែ​ជំនន់​ទឹកភ្លៀង និង​ការបាក់​ដី​នៅ​ប្រទេស​ជប៉ុន​៕


Tag:
 ​មហាក្សត្រ​
  ជប៉ុន​
  គ្រោះធម្មជាតិ​
  ទឹកជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com