ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ស្ថាប័ន IDP Education រៀបចំកម្មវិធីពិព័រណ៍អាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី
13, Jul 2018 ,
5:16 pm
រូបភាព
×
ដោយ:
កាលពីថ្ងៃទី១២ ខែកក្កដា ស្ថាប័ន IDP Education បានរៀបចំកម្មវិធីពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី ដោយមានវត្តមានសិស្សនិស្សិតចូលរួមជាង៨០០នាក់។ កម្មវិធីនេះមានការជួបពិភាក្សាផ្ទាល់ ជាមួយអ្នកតំណាងស្ថាប័នអប់រំអូស្រា្តលី និងសិក្សាពីកម្មវិធីសិក្សាដ៏សម្បូរបែប របស់ប្រទេសអូស្ត្រាលីទៀតផង។ សិស្សនិស្សិតកម្ពុជាជាច្រើន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការសិក្សា និងស្វែងយល់អំពីឱកាសបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
នេះជាលើកទីពីរហើយក្នុងឆ្នាំ២០១៨នេះ ដែល IDP Education ជាស្ថាប័ន ដែលដើរតួនាទីសំខាន់ក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅក្រៅប្រទេសបានរៀបចំកម្មវិធីពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្ត្រាលី។ នៅក្នុងពិព័រណ៍លើកទី២នេះ មានស្ថាប័នអប់រំអូស្ត្រាលីចំនួន ៣៦ ចាប់ពីកម្រិតសិក្សាថ្នាក់វិទ្យាល័យ ដល់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បណ្ឌិត មានវត្តមានក្នុងការផ្តល់យោបល់ជូនដល់សិស្ស និស្សិត និងអាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្ត្រាលី ។ កម្មវិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួម ពីវាគ្មិន ក៏ដូចជាអតីតនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេស ដែលបានផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរួមផងដែរ។
លោក ហ៊ុន រតនៈ ជាសិស្សថ្នាក់ទី១២ មកពីសាលាអន្តរទ្វីបអាមេរិកកាំង បានបញ្ជាក់ថា លោកពិតជាចង់បន្តសិក្សាថ្នាក់បញ្ញាបត្រនៅប្រទេសអូស្ត្រាលីណាស់ បន្ទាប់ពីមកកាន់កម្មវិធីនេះរួច។ កម្មវិធីនេះ បានធ្វើឲ្យលោកយល់ឃើញថា ប្រទេសអូស្ត្រាលី ជាប្រទេសដែលមានគុណសម្បត្តិជាច្រើន រាប់បញ្ជូលទាំងប្រព័ន្ធសិក្សា និងថែមទាំងគួរឲ្យចង់រស់នៅទៀតផង។
សូមបញ្ជាក់ថា ពិព័រណ៍ការសិក្សានេះធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុតសម្រាប់សិស្ស និស្សិត និង អាណាព្យាបាលជួបផ្ទាល់ជាមួយសាលា សាកលវិទ្យាល័យ និងស្ថាប័នអប់រំល្បីៗ មកពីទូទាំងអូស្ត្រាលី ក្នុងការផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា ការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។
មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌរបស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួមផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី។ IDP Education មានការិយាល័យចំនួនជាង ១០០កន្លែង នៅ៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តាំងពីឆ្នាំ ១៩៩៤។ ក្រៅពីអូស្ត្រាលី IDP Education ក៏បញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសផ្សេងទៀតដែរ ដូចជាកាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ IDP Education ក៏ផ្តល់ការ ការប្រឹក្សា និងការបំពេញទម្រង់បែបបទសិក្សា ដោយឥតគិតថ្លៃផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
40 វិនាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម