កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បែលហ្ស៊ិក និង​អង់គ្លេស ប្រជែង​គ្នា​យក​លេខ​៣​នៅ​ម៉ោង​៩​យប់​នេះ​
14, Jul 2018 , 8:30 am        
រូបភាព
គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate (ឆ្វេង) និងគ្រូបង្វឹកបែលហ្ស៊ិក​លោក Roberto Martinez។ រូបថត AFP
គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate (ឆ្វេង) និងគ្រូបង្វឹកបែលហ្ស៊ិក​លោក Roberto Martinez។ រូបថត AFP
​ក្រោយ​រង​ការខកចិត្ត​រៀងៗ​ខ្លួន​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បែលហ្ស៊ិក និង​អង់គ្លេស ត្រូវ​តទល់​គ្នា​ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​បី​នៃ​ពានរង្វាន់ FIFA World Cup 2018 នៅ​កីឡដ្ឋាន St. Petersburg នា​វេលា​ម៉ោង​៩​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
​នៅក្នុង​ពូ​ល G ជាមួយគ្នា ហើយ​ត្រូវ​ជួបគ្នា​ម្តងទៀត​ក្នុងការ​ប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣ ។ បែលហ្ស៊ិក បានឈ្នះ​ទាំងបី​ប្រកួត​នៅក្នុង​ពូ​ល រួមទាំង​ជ័យជម្នះ ១-០ លើ​អង់គ្លេស ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ Adnan Januzaj​។​
 
Thomas Meunier នឹងមាន​ឈ្មោះ​ឡើងវិញ ក្រោយ​រួចផុត​ការពិន័យ​។ អវត្តមាន​របស់គេ​នា​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​បារាំង បានធ្វើ​ឲ្យ​បែលហ្ស៊ិក​របស់លោក Roberto Martinez មាន​ភាពខ្វះ​ចន្លោះ​នៅ​តំបន់​ការពារ ជាពិសេស​ផ្នែក​ខាងស្តាំ ដែល Nacer Chadli ទទួលបន្ទុក​យ៉ាងធ្ងន់ធ្ងរ​។​
 
Eden Hazard ខកចិត្ត​យ៉ាងខ្លាំង​ដែល​មិនអាច​ទម្លាយ​សំណាញ់​ទី​របស់​បារាំង ប៉ុន្តែ​គ​នៅតែ​បន្ត​ប្រឹងប្រែង​ដើម្បី​ក្នុងជំនួប​ដណ្តើម​យ​កលេ​ខ​៣​នេះ ខណៈ Romelu Lukaku នៅសល់​ឱកាស​ពិសេស​មួយទៀត គឺ​ការ​ប្រជែង​យក​ស្បែក​មាស​ជាមួយ Harry Kane​។ បច្ចុប្បន្ន Lukaku រកបាន​៤​គ្រាប់ ខណៈ Kane មាន​៦​គ្រាប់​។​
 
​សម្រាប់​អង់គ្លេស ពិតណាស់ ក្រៅពី​ចំណាត់ថ្នាក់​លេខ​៣ Kane នៅតែ​បន្ត​ស្រេកឃ្លាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដើម្បី​ធានា​ឲ្យ​បាន​ស្បែកជើង​មាស​ប្រចាំ​ព្រឹត្តិការណ៍​នៅ​រុស្ស៊ី​នេះ​។ ក្នុងជំនួប​នេះដែរ លោក Gareth Southgate ទំនងជា​ដាក់​ឲ្យ Trent Alexander-Arnold ចូល​លេង​ជំនួស Kieran Trippier ។​
 
​សមាសភាព​ផ្សេងៗ​របស់​អង់គ្លេស​ដែល​អាចមាន​វត្តមាន​នោះ Gary Cahill, Ruben Loftus-Cheek, Fabian Delph និង Jack Butland ជាដើម ខណៈ Harry Maguire និង Jonh Stones ក៏មាន​ឱកាស​បន្ត​ភាព​លេចធ្លោ​របស់ខ្លួន​ផងដែរ​៕

Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com