ជាតិ
សង្គមជាតិ
ក្រសួង ស្នើ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ជូន​កម្មករ មុន​ថ្ងៃ​២៧ ដើម្បី​មាន​សោហ៊ុយ​ទៅ​បោះឆ្នោត​ ​
14, Jul 2018 , 9:30 am        
រូបភាព
ដោយ:
«​សូម​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ បើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត ឲ្យ​បាន​មុន​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨»​។ នេះ​ជា​សំណើ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។



ក្រសួង​ការងារ បន្ថែមថា ម្ចាស់​សហគ្រាស ឬ​គ្រឹះស្ថាន គួរតែអនុញ្ញាត​ឲ្យ​កម្មករនិយោជិត ទទួល​ប្រាក់ខែ​យ៉ាងតិច ៥0​ភាគរយ​សិន បើ​ពុំទាន់​មានលទ្ធភាព​បើក​ឲ្យ​គ្រប់​ចំនួន ដូច​ការស្នើសុំ​ខាងលើ​។ ក្រសួង​ការងារ បញ្ជាក់ថា ការបើក​ប្រាក់ខែ​ជូន​កម្មករនិយោជិត​ឲ្យ​បាន​មុន​ថ្ងៃ​២៧ ខែកក្កដា គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ពួកគេ ក្នុងការ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

សម្រាប់​ការបោះឆ្នោត​លើក​នេះ ក្រសួង​ការងារ តម្រូវ​ឲ្យ​កម្មករនិយោជិត ឈប់សម្រាក​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែក ក្រសួង​អប់រំ ក៏​អនុញ្ញាត​ឲ្យ​និស្សិត​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ​ដែរ​។

បច្ចុប្បន្ន គណបក្ស​ទាំង​២០ កំពុង​ធ្វើ​យុទ្ធនា​ការរក​សំឡេងឆ្នោត​។ ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ជាង​៨​លាន​៣​សែន​នាក់​៕


Tag:
 បោះឆ្នោត​
  កម្មករ​
  ក្រសួង​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com