ជាតិ
រូបត្លុក
កុំឲ្យសោះ! យប់ភ្នាល់បាល់ ថ្ងៃចាក់កន្ទុយលេខ ចុងសប្តាហ៍ភ្នាល់ប្រដាល់!
× ល្បែងតែងវិនាស! ល្បែងស៊ីសង ការចាក់ភ្នាល់ ហាក់ដូចជាថ្នាំញៀនរបស់មនុស្សមួយចំនួន។ រដូវកាលបាល់ទាត់ពិភពលោក World Cup នេះ គេសង្កេតឃើញមានអ្នកចូលរួមភ្នាល់គ្នា គួរឲ្យកត់សម្គាល់។ ពេលយប់ គេនាំគ្នាចាក់ភ្នាល់បាល់។ ពេលថ្ងៃ គេនាំគ្នាកាត់យល់សប្តិចាក់កន្ទុយលេខវិញ។
ចំណែកឯថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គេនាំគ្នាចាក់ភ្នាល់ប្រដាល់ថៃ។ ដូចពាក្យចាស់លោកពោលថា ល្បែងតែងវិនាស ពុំមានជនណាម្នាក់ អាចធ្វើអ្នកមានដោយសារល្បែងឡើង។ អ្នកឈ្នះល្បែងក៏សប្បាយចិត្ត អ្នកចាញ់ល្បែង ក៏កើតទុក្ខ។
អ្នកងប់នឹងល្បែង ហ៊ានប្រព្រឹត្តអំពើសព្វបែបយ៉ាង ធ្វើយ៉ាងណាឲ្យតែបានលុយមកលេងល្បែង។ មានពាក្យស្លោកមួយឃ្លាពោលថា «ពេលឈ្នះល្បែង យកលុយទៅទិញរបស់ ពេលចាញ់ល្បែងអស់ យករបស់លក់យកលុយទៅលេងល្បែងវិញ»។
© រក្សាសិទ្ធិដោយ thmeythmey.com