ជាតិ
រូបត្លុក
​បាក់​ឌុប​ជិត​មកដល់​ហើយ បេក្ខជន​អើយ កុំ​ដើរលេង​ពេក​!
15, Jul 2018 , 7:00 am        
រូបភាព
ដោយ:
​នៅសល់​ពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ បេក្ខជន​ប្រឡង​បាក់​ឌុប នឹងត្រូវ​បញ្ចេញ​សមត្ថភាព​ខ្លួន ដែល​បាន​សិក្សា​អស់​រយៈពេល​១២​ឆ្នាំ​មកនេះ​។ បេក្ខជន​មានឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា មាន​ចំនួន ១១៧ ,០៦១ នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី ២០-២១ សីហា ឆ្នាំ ២០១៨ នេះ ។ មណ្ឌល​ប្រឡង​ចំនួន​១៩៥ មណ្ឌល ចែកចេញជា​៤,៧១៦​បន្ទប់ នៅ​រាជធានី​ខេត្ត ទាំង​២៥ ទូទាំងប្រទេស​។​

 
​ប៉ុន្តែ ទោះជា​ជិត​ដល់​ថ្ងៃ​ប្រឡង​ហើយក៏​ដោយ ក៏​នៅមាន​បេក្ខជន​មួយចំនួន​តួច ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទេ​។ ពួកគេ​នៅ​ជិះ​ម៉ូតូ​ដើរលេង ពួកម៉ាក ផឹកស៊ី ចូល​ខារ៉ាអូខេ​នៅឡើយ​។ ប៉ុន្តែ ក្នុងនោះ ក៏មាន​យុវជន​ភាគច្រើន កំពុង​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ត្រៀម​យកជ័យ​ក្នុង​ថ្ងៃ​ប្រឡង​ខាងមុខនេះ យ៉ាង​យកចិត្តទុកដាក់​។​

© រក្សាសិទ្ធិដោយ thmeythmey.com