កីឡាអន្តរជាតិ
អន្តរជាតិ
លោក Maurizio Sarri ក្លាយជា​គ្រូបង្វឹក Chelsea ជំនួស​លោក Antonio Conte
14, Jul 2018 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Maurizio Sarri អាយុ​៥៩​ឆ្នាំ បាន​ចុះហត្ថលេខា​រយៈពេល​៣​ឆ្នាំ ដើម្បី​ដឹកនាំ Chelsea បន្ត​ពី​លោក Antonio Conte មិត្ត​រួម​ជាតិ​អ៊ីតាលី​របស់ខ្លួន​។ តោ​ខៀវ បានប្រកាស​ពី​ការតែងតាំង​នេះ មួយថ្ងៃ​ក្រោយ​ការចែក​ផ្លូវ​ពី​លោក Conte​។​

 
​លោក Maurizio Sarri ទៅកាន់​ទឹកដី Stamford Bridge បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្លិប Napoli នា​រយៈពេល​៣​ឆ្នាំកន្លងមក ដោយ​ជួយ​ឲ្យ​ក្លិប​នេះ មាន​កៅអី​នៅ Champions League និង​នៅ​ឆ្នាំ​២០១៧ លោក​បានឈ្នះ​ពាន​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​ក្របខណ្ឌ Serie A​។​
 
​លោក​ត្រូវ​ដឹកនាំ Chelsea បន្ត​ពី​លោក Antonio Conte ដែល​ត្រូវ​បានបញ្ចប់​តំណែង​កាលពី​ថ្ងៃ​សុក្រ ក្រោយ​វត្តមាន​២​ឆ្នាំ​នៅ Stamford Bridge៕

Tag:
 បាល់ទាត់
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com