ជាតិ
វីដេអូ
ម្ចាស់​សណ្ឋាគារ Terres Rouges គ្រោង​បង្កើត​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច​នៅ​ខេត្តរតនគិរី​
15, Jul 2018 , 9:00 am        
រូបភាព
​រតនគិរី​៖ លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ (Terres Rouges) និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា មាន​គម្រោង​បង្កើត​ភូមិ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច ដែល​រស់នៅ​ខេត្តរតនគិរី ដើម្បី​លើកតម្កើង​វប្បធម៌​ប្រពៃណី​ជនជាតិដើម​ភាគតិច​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោកស្រី ខៃ ចិន្តា បញ្ជាក់ថា នៅក្នុង​ភូមិ​វប្បធម៌​នេះ នឹងមាន​សាងសង់​ជា​ភូមិ ដែល​បង្ហាញ​ពី​ទំនៀមទម្លាប់ ប្រពៃណី ជំនឿ​របស់​ជនជាតិដើម​ភាគតិច​ទៅតាម​អម្បូរ​នីមួយៗ​។​


 
​ក្រៅពី​បង្កើត​ភូមិ​វប្ប​ធ​ម៍​ជនជាតិដើម​ភាគតិច លោកស្រី ខៃ ចិន្តា ក៏មាន​គម្រោង​បង្កើត​ផ្សារ​សហគមន៍​ជនជាតិដើម​ភាគតិច​ដែរ ដើម្បី​គាំទ្រ​ផលិតផល សម្ភារ​សិប្បកម្ម និង​អាហារ​របស់​ជនជាតិដើម​ភាគតិច​។ តាម​ម្ចាស់​សណ្ឋាគារ​ទែ​រូ ផ្សារ​នេះ​នឹង​លើកកម្ពស់​សេដ្ឋកិច្ច​ជនជាតិដើម​ភាគតិច តាមរយៈ​ការផលិត និង​ការលក់ដូរ​របស់​ពួកគាត់​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ  (Terres Rouges) នៅ​ខេត្តរតនគិរី​ដូចតទៅ​៖ 
 
 
​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើម​រៀបចំ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​រៀបចំ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំងប្រទេស​។ ក្រុមការងារ​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» នឹង​ស្វែងរក ក៏ដូចជា​គាស់កកាយ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​គេ​មិនសូវ​ស្គាល់ ព្រមទាំង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​៕

Tag:
 ជនជាតិដើម​ភាគតិច​
 ​ភូមិ​វប្បធម៌​
  រតនគិរី​
  ប្រពៃណី​
  ទំនៀមទម្លាប់​
© រក្សាសិទ្ធិដោយ thmeythmey.com