កីឡាអន្តរជាតិ
អន្តរជាតិ
លេខ៣ជាកំណត់ត្រា​ដ៏ខ្ពស់​បំផុតរបស់បែលហ្ស៊ិក​ក្នុង World Cup!
14, Jul 2018 , 11:35 pm        
រូបភាព
បែលហ្ស៊ិកឈ្នះអង់គ្លេស ២-០ នាជំនួបដណ្តើមលេខ៣ World Cup។ រូបថត FIFA.COM
បែលហ្ស៊ិកឈ្នះអង់គ្លេស ២-០ នាជំនួបដណ្តើមលេខ៣ World Cup។ រូបថត FIFA.COM
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បែលហ្ស៊ិក ទទួលបាន​ចំណាត់ថ្នាក់លេខ​៣​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​អង់គ្លេស ២-០ នា​ជំនួប​នៅ​កីឡដ្ឋាន Saint Petersburg​។ ៤​នាទី​ដំបូង Thomas Meunier បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ​ឲ្យ​បែលហ្ស៊ិក ក្រោយ​ការបញ្ជូន​របស់ Nacer Chadli ហើយ​ឈានដល់​នាទី​៨២ Eden Hazard បន្ថែម​គ្រាប់​ទី​ពីរ​។​



​ជ័យជម្នះ​នេះ នាំ​ឲ្យ​បែលហ្ស៊ិក បំបែក​កំណត់ត្រា​ឆ្នាំ​១៩៨៦ ដែល​នៅ​កាលណោះ ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​បារាំង ៤-២ នៅ​ម៉ោង​បន្ថែម​។

​សម្រាប់​អង់គ្លេស ក្រៅពី​បាន​ជើងឯក​នៅ​ឆ្នាំ​១៩៦៦ ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​៤​ជា​លើក​ទី​២ បន្ទាប់ពី​ទទួលបាន​លើកដំបូង​នៅ​ឆ្នាំ​១៩៩០។

បែលហ្ស៊ិក​ទទួលបាន​ប្រាក់រង្វាន់​២៤លាន​ដុល្លារអាមេរិក ខណៈអង់គ្លេសបាន​២២លាន​ដុល្លារអាមេរិក៕





Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com