ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិប្បកម្ម​ការ៉ូ​ខ្មែរ​មានតែ​មួយ​នៅ​ខេត្តសៀមរាប​កំពុងមាន​ទីផ្សារ​ល្អ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​
16, Jul 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ ខេត្តសៀមរាប​មាន​សំណង់​អាគារ​ដែល​បាន​បន្សល់​ពី​ជំនាន់​បារាំង​មួយចំនួន ហើយ​សំណង់​អាគារ​ទាំងនោះ​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​ច្នៃ​ជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្ទះ​ស្នាក់នៅ​ដ៏​ទាក់ទាញ​។ ក្រៅពី​រចនាបថ សំណង់​ជំនាន់​បារាំង​ក៏បាន​រំលេច​នូវ​ឥដ្ឋការ៉ូ​ប្លែក​គួរឱ្យ​ទាក់ទាញ ដែល​បច្ចុប្បន្ន​មិនសូវមាន​ច្រើន​ឡើយ​។ បច្ចុប្បន្ននេះ ដោយសារ​លំហូរ​នៃ​ពាណិជ្ជកម្ម​ពី​ប្រទេសជិតខាង ការនាំ​ចូល​នូវ​ឥដ្ឋការ៉ូ​ពី​បរទេស ធ្វើឱ្យ​ការ៉ូ​ជំនាន់​បារាំង ដែល​បាន​ក្លាយជា​អត្ដ​សញ្ញាណ​មួយ​របស់​ខ្មែរ​ហើយ​នោះ មិនសូវមាន​អ្នក​ផលិត​ឡើយ​។ យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការ៉ូ​ខ្មែរ​ហាក់​មាន​ហាងឆេង​ឡើងវិញ ពិ​េ​សស​ជនបរទេស​ដែល​ឱ្យ​តម្លៃ​ទៅលើ​ស្នាដៃ​មួយ​នេះ ដោយ​យកទៅ​ក្រាល​នៅតាម​ផ្ទះ ភោជនីយដ្ឋាន បូ​ទិ​ក​។​ល​។ ការណ៍​នេះហើយ ទើប​ធ្វើឱ្យ​សិប្បកម្ម​ផលិត​ការ៉ូ​ខ្មែរ​មួយកន្លែង​នៅ​ខេត្តសៀមរាប កំពុងមាន​ទីផ្សារ​ល្អ និង​ត្រូវបាន​គេ​បញ្ជា​ទិញ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​


 
 
​តើ​មាន​ហេតុផល​អ្វីខ្លះ ទើប​ធ្វើឱ្យ​ការ៉ូ​ខ្មែរ​មាន​ទីផ្សារ​ល្អ និង​អាចមាន​លទ្ធភាព​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក​បាន​? សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ អ្នកស្រី អ៉ី​សា រ៉​ហា​នី ដូចតទៅ​

 




Tag:
 ឥដ្ឋការ៉ូ​ខ្មែរ​
  ចាន់ សេង​គង់
© រក្សាសិទ្ធិដោយ thmeythmey.com