ជាតិ
សេដ្ឋកិច្ច
​ជ័រកៅស៊ូ​កម្ពុជា​ធ្លាក់​ថ្លៃ​ជាង​៣០០​ដុល្លារ​ក្នុង​១​តោន នៅ​ឆមាស​ទី​១​ឆ្នាំនេះ​
15, Jul 2018 , 3:36 pm        
រូបភាព
​ភ្នំពេញ​៖  កម្ពុជា​លក់​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ថ្លៃ​ជា​មធ្យម ១,៤៣៤​ដុល្លារ ដោយមាន​ការថយចុះ​៣៣៦​ដុល្លារ​ក្នុង​មួយ​តោន ស្មើនឹង​ខាត​ជិត​១៩​ភាគរយ ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២១០៨​។ ទីផ្សារ​នាំចេញ​ជ័រកៅស៊ូ​កម្ពុជា មាន​ប្រទេស​ចិន វៀតណាម ស​ង្ហឹ​បុរី និង​ម៉ាឡេស៊ី​។



​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កៅស៊ូ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២១០៨ បាន​បង្ហាញថា​តម្លៃ​ជ័រកៅស៊ូ​មានការ​ធ្លាក់ចុះ​នៅ​ឆមាស​ទី​១​នេះ​ក៏ពិតមែន ប៉ុន្តែ​បរិមាណ​នាំចេញ​កៅស៊ូ​មាន ៨៤,៤១៩​តោន កើនឡើង ១៤,៣៧៦​តោន​ស្មើនឹង​២១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។​
 
​តាមរយៈ​ចំនួន​នាំចេញ​កៅស៊ូ​នៅ​ឆមាស​ទីមួយ​នេះ កម្ពុជា​ទទួល​ចំណូល​បាន​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤៣៦,២៩៩​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន ១៧៣,០១៧​ហិកតា ស្មើនឹង​៣៩​ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន ២៦៣,២៨១​ហិកតា ស្មើនឹង​៦១​ភាគរយ​៕

Tag:
 សេដ្ឋកិច្ច​
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com