កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានាធិបតី​បារាំង និង​ក្រូ​អាស៊ី នឹង​ទៅ​គាំទ្រ​ក្រុម​រៀងៗ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup
15, Jul 2018 , 3:59 pm        
រូបភាព
​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​ប្រធានាធិបតី​ក្រូ​អាស៊ី លោកស្រី Kolinda Grabar-Kitarovic នឹងចូលរួម​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup 2018 រវាង​បារាំង និង​ក្រូ​អាស៊ី នា​វេលា​ម៉ោង​១០​យប់ [​ម៉ោង​នៅ​កម្ពុជា​] ថ្ងៃអាទិត្យ​នេះ នៅ​កីឡដ្ឋាន Luzhniki​។​



​ប្រភពពី​វិមាន​ក្រេ​ម​ឡាំង បាន​ឲ្យ​ដឹងថា លោក​ប្រធានាធិបតី Vladimir Putin ក្នុងនាម​ជា​ម្ចាស់ផ្ទះ នឹងមាន​វត្តមាន​ផងដែរ​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្រៅពី​លោក ម៉ា​ក្រុង និង​លោកស្រី កូ​លីន​ដា ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani នៃ​ប្រទេស​កាតា ក៏​នឹងមាន​ព្រះ​វត្តមាន​ផងដែរ ដោយ​ប្រទេស​របស់​ព្រះអង្គ​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២ ។​
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី លោក ពូ​ទីន ក៏បាន​អញ្ជើញ​មេដឹកនាំ​ផ្សេងទៀត​ឲ្យ​ចូលរួម​ទស្សនា​ផងដែរ ក្នុងនោះ​មានដូចជា​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន ហ្គា​បុ​ង ស៊ូដង់ ម៉ុ​ល​ដូ​វ៉ា ហុង​គ្រី ជាដើម ក្នុងនោះ​ក៏មាន​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ផងដែរ​។​
 
​សារព័ត៌​មានបារាំង បានបញ្ជាក់​ពី​វត្តមាន​របស់​អតីត​លោក​ប្រធានាធិបតី នី​កូ​ឡា សា​កូ​ហ្ស៊ី នៅ​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​យប់​នេះ រីឯ​ភ្ញៀវ​សំខាន់ៗ​ផ្សេងទៀត​រួមមាន Usain Bolt និង Mick Jagger ជាដើម​៕
 

Tag:
 FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com