ជាតិ
អត្ថបទពាណិជ្ជកម្ម
ទូរទស្សន៍ QLED 2018 បង្ហាញខ្លួន​ក្នុង​កម្មវិធី​ជួបជុំ​អាជីវករ​សាម​សុង​ទូទាំងប្រទេស​
15, Jul 2018 , 6:02 pm        
រូបភាព
ដោយ:
ក្រុមហ៊ុន សាម​សុង​បានរៀបចំ​ពិធី​ជួបជុំ​រវាង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​សាម​សុង អាជីវករ​លក់ដុំ លក់រាយ​បរិក្ខា​អេ​ឡិច​ត្រូ​និ​ច​សាម​សុង​ទូទាំងប្រទេស និង​អ្នកសារព័ត៌មាន​ជាច្រើន​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ភាតរភាព​ជាមួយ​កម្មវិធី​ដ៏​សំបូរបែប និង​ស្រស់ស្រាយ ។ កម្មវិធី​ដែល​រៀបចំឡើង​កាលពី​យប់​ថ្ងៃទី​១៤​ខែកក្កដា ២០១៨ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២  នេះ ជា​កម្មវិធី​ពិសេស​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​របស់​សាម​សុង និង​ដៃគូ​ចែកចាយ​របស់ខ្លួន​ដែល​បាន​បង្កើតឡើង​សំរាប់​លើកទឹកចិត្ត ក៏ដូចជា​ការថ្លែងអំណរគុណ​ដល់​អាជីវករ​លក់រាយ​ទាំងអស់​ដែល​បាន​គាំទ្រ​ផលិតផល​សាម​សុង​ក្នុង មួយ​ឆមាស​ដើមឆ្នាំ ២០១៨ ក៏ដូចជា​បណ្តា​ឆ្នាំកន្លងមក  ហើយក៏​ដើម្បី​ដាក់​បង្ហាញ​នូវ​ផលិតផល​ទូរទស្សន៍​ស៊េរី​ថ្មី​ផង ។ 

​ក្រៅពី​ម្ហូបអាហារ​ដ៏​ពិសេស និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ពី​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ព្រមទាំង​កម្មវិធី​តន្ត្រី​កំដរ​បរិយាកាស ក្រុមហ៊ុន​សាម​សុង​បានដាក់​បង្ហាញជូន​នូវ​ទូរទស្សន៍​ស៊េរី​ថ្មី QLED 2018 ដែល​បំពាក់​នូវ​បច្ចេកវិទ្យា Q Picture ដែល​ផ្តល់នូវ​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប ។

​បច្ចេកវិទ្យា  Q Style ផ្តល់នូវ​ការ​រចនា​រូបរាង​ស្តើង​ស្អាត និង​ទំនើប​សំរាប់​ការប្រើប្រាស់ ។ ចំណែក Q Smart គឺ ជា​បច្ចេកវិទ្យា​ផ្តាច់មុខ​របស់​ទូរទស្សន៍​សាម​សុង​ក្នុង​ការធ្វើ​ឲ្យ​អាយុ​ប្រើប្រាស់​របស់​ទូរទស្សន៍​កាន់តែ​វែង និង​ផ្តល់​ភាពងាយស្រួល​ផងដែរ​ជាមួយ​បច្ចេកវិទ្យា​បញ្ជា​ដោយ​តេ​លេ​តែមួយ (One Remote Control) ។



ក្នុងឱកាស​នោះដែរ លោក Seungho Choi  អគ្គនាយក​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទូទាំងប្រទេស​ដែល​បាន​ខិតខំ​លក់​ផលិតផល​ក្រុមហ៊ុន និង​គាំទ្រ​ផលិតផល​សាម​សុង​ដែលជា​លទ្ធផល​ផលិតផល​ទាំងអស់​បានទទួល​ជោគជ័យ​នឹង​ឈរ​លេខ​រៀង​លំដាប់​លេខ ១ គ្រប់​ផលិតផល​ទាំងអស់ ។ ពិតមែនតែ​យើង​នៅមាន​ចំណុច​ជាច្រើន​ត្រូវ​ពង្រឹង​បន្ថែមទៀត​ជាមួយគ្នា តែ​ជោគជ័យ​ថ្ងៃនេះ​គឺជា​ជ័យលាភី​រួម​របស់​យើង ហើយ​យើង​នឹង​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​និង​មាន​ចីរភាព​នេះ​ជា​បន្តទៀត ។​

​លោក Philippe Ngo  អគ្គនាយក​ក្រុមហ៊ុន SSB ដែលជា​អ្នក​ចែកចាយ​ផលិតផល​បរិក្ខា​អេ​ឡិ​ក​ត្រូ​និ​ច​សាម​សុង​បានផ្តល់​ចំណាប់អារម្មណ៍​ពិសេស​ថា ការគាំទ្រ​របស់​អាជីវ​ករ​ទូទាំងប្រទេស​ចំពោះ​ផលិតផល​សាម​សុង​គឺមាន​សន្ទុះ​កើនឡើង​ជា​លំដាប់ ទោះជា​មានការ​ប្រកួតប្រជែង​ខ្លាំងក្លា​ពី​ផលិតផល​ជាច្រើន​លើ​ទីផ្សារ ។ នេះ​គឺ​បានបង្ហាញ​ពី​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​និង​អាជីវករ​ទាំងអស់​ចំពោះ​ផលិតផល​សាម​សុង ។​



លោក ឡុង ណា​រ៉ា  ម្ចាស់​ក្រុមហ៊ុន គីម ឡេង ដែលជា​ក្រុមហ៊ុន​ចែកចាយ​មួយ​ផ្សេងទៀត​ក៏បាន​បង្ហាញ​ពី​គ​ន្លឺះ​ជោគជ័យ​របស់លោក​មួយ​ផងដែរ​គឺ​ការពង្រីក​ប្រព័ន្ធ​ចែកចាយ​របស់​សាម​សុង ដែល​ធ្វើ​ឲ្យ​ផលិតផល​នេះ​បាន​ទៅដល់​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា បង្ករ​ភាពងាយស្រួល​ដល់​ការរក​ទិញ និង​ផ្តល់​សេវាកម្ម​ក្រោយពេល​លក់​យ៉ាង​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​យើង ។​



កញ្ញា មាន សុនី​តា ដែលជា​តារា​តំណាង​ផលិតផល​សាម​សុង​បានបង្ហាញ​នូវ​មោទនភាព និង​ភាព​រីករាយ​ដែល​បាន​សហការ​បំពេញការងា​រ​ជាមួយ​ផលិតផល​សាម​សុង ។ កញ្ញា​បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា​៖ «​អាចមាន​ឱកាស​សហកា​រណ៍​ជាមួយ​សាម​សុង​គឺជា​មោទនភាព​របស់​យើង​គ្រប់គ្នា​មិន​ថា​ខ្ញុំ អាជីវករ អ្នក​សា​ព័ត៌មាន ឫ​ដៃគូ​ណា​ក្តី ព្រោះ​សាម​សុង​គឺជា​ផលិតផល​លំដាប់​អន្តរជាតិ​និង​ឈរ​លំដាប់​លេខ ៦ នៅ Inter-brand​។​»

លោកស្រី ដែលជា​អាជីវករ​អ្នក​លក់រាយ​ម្នាក់​បាន​និយាយ​ដោយ​ភាពស្រស់​ស្រាយ​ថា សំរាប់​អាជីវករ ប្រាក់ចំណេញ​គឺជា​កត្តា​សំខាន់​មួយ ។ តែ​យើង​ក៏ត្រូវ​ពិចារណា​ពី​ស្លាក​សញ្ញា សេវាកម្ម​ក្រោយពេល​លក់ និង​ភាពស្មោះត្រង់​ផងដែរ ព្រោះ​កត្តា​ទាំងនេះ​នឹង​នាំ​ឲ​ហាង​របស់​យើង​មាន​កិត្តិយស កេ​រ្ត៍​ឈ្មោះ និង​មាន​ទំនុកចិត្ត ។ ហើយ​ក្រុមហ៊ុន​សាម​សុង​គឺជា​ដៃគូ​ដ៏​ល្អ​មួយ​ដែល​ផ្តល់​ដល់​ពួកយើង​នូវ​គុណសម្បត្តិ​ខាងលើ ។



ក្រៅពីនេះ ក្នុង​ពិធី​ដ៏​ពិសេស​នេះ ក្រុមហ៊ុន​សាម​សុង​និង​ដៃគូ​ចែកចាយ​របស់ខ្លួន​បាន​នាំមក​នូវ​កម្មវិធី​លក់​ពិសេស​ដើម្បី​ជា​ប្រយោជន៍​និង​ជា​កាដូ​ពិសេស​សំរាប់​អ្នក​លក់រាយ​របស់​យើង​ផងដែរ ។ ហើយ​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅដោយ​ភាព​អ​ធិ​អធម​ជាមួយ​ការចាប់​រង្វាន់​ជាច្រើន និង​ការ​រាំលេង​កំសាន្ត​ប្រកបដោយ​មេត្រីភាព​រីករាយ ៕





(​អត្ថបទ​ពាណិជ្ជកម្ម​)       


© រក្សាសិទ្ធិដោយ thmeythmey.com