ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រៀនត្រឹមថ្នាក់ទី១០ តែការតស៊ូធ្វើឲ្យ ស្រីខួច ក្លាយជាប្រធានផ្នែកបម្រើអតិថិជនក្នុងហាងទំនិញកុមារដ៏ធំមួយ
× ភ្នំពេញ៖ កញ្ញា វិត ស្រីខួច បច្ចុប្បជាប្រធានផ្នែកបម្រើសេវាកម្មអតិថិជន នៅក្នុងហាងលក់ទំនិញកុមារ Baby Outlet។ ប៉ុន្តែមុននឹងទទួលបានតំណែងជាប្រធានផ្នែកនេះ កញ្ញា ស្រីខួច ដែលរៀនបានត្រឹមថ្នាក់ទី១០ គឺជាអ្នកគិតលុយ នៅក្នុងហាង Baby Outletជិត៣ឆ្នាំ ហើយនាងបានខិតខំធ្វើការងារ មិនដែលប្រហែសឡើយ។ ស្រីខួច ថានាងតែងចាត់ទុកកន្លែងការងារដូចជាផ្ទះរបស់ខ្លួន។ កញ្ញា វិត ស្រីខួច បញ្ជាក់ដូច្នេះ៖«ខ្ញុំគិតថា ខ្ញុំធ្វើការឲ្យគេ ខ្ញុំគិតថាកន្លែងការងាររបស់ខ្ញុំ គឺដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹង។ នៅក្នុងចិត្តរបស់ខ្ញុំអ្វីដែលសំខាន់ គឺទាក់ទងនឹងផលិតផល អីវ៉ាន់ផ្សេងៗ គឺដូចរបស់ខ្ញុំទាំងអស់ គឺខ្ញុំត្រូវស្រឡាញ់របស់ទាំងនោះ ដូចជារបស់ខ្លួនឯង។ ធម្មតាយើងមានរបស់ខ្លួនឯង យើងតែងតែចង់បានអ្វីដែលល្អមកវិញ»។
សម្រាប់ប្រធានផ្នែកបម្រើសេវាកម្មអតិថិជនរូបនេះ បើទោះជាខ្លួនទទួលបានការសិក្សាផ្លូវការតិចក៏ដោយ ប៉ុន្តែគ្មានអ្វីមករារាំងមហិច្ឆតារបស់នាងឡើយ ដរាបណានាងមិនបោះបង់ការខំប្រឹង។ «មិនមានអ្វីដែលល្អជាងការខិតខំប្រឹងប្រែងរបស់យើងទេ។ ការប្រឹងប្រែងនឹងបានសម្រេចនៅថ្ងៃណាមួយ»។ នេះជាការលើកឡើងរបស់ កញ្ញា វិត ស្រីខួច។
ដើម្បីជ្រាបច្បាស់ សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងកញ្ញា វិត ស្រីខួច ប្រធានផ្នែកបម្រើសេវាកម្មអតិថិជនរបស់ហាងទំនិញកុមារបេប៊ី អោតឡេត ដូចតទៅ៖
Tag:
វិត ស្រីខួច
Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com