អត្ថបទពាណិជ្ជកម្ម
កាន់តែ​ក្ដៅគគុក​!!! Galaxy S9/S9+ នាំ ព្យុះ​លាភ​សំណាង​ពេញ​ផ្ទៃ​ប្រទេស​
17, Jul 2018 , 4:25 pm        
រូបភាព
​រង្វាន់​កាន់តែ​កក្រើក​ជាង​មុន សម្រាប់​អតិថិជន​ទូទាំងប្រទេស ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​» របស់ Samsung Galaxy S9|S9+​។ ចូល​មកដល់​សប្ដាហ៍​ទី​៤  ភាព​រំភើប​រីករាយ​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង  ព្រោះ​អតិថិជន​ទាំង​តាម​ខេត្ត​ផ្សេងៗ និង​រាជធានី សុទ្ធតែ​បានឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​» របស់ Samsung Galaxy S9|S9+ ។​

Samsung បាន រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​ពី​ខេត្តកំពង់ស្ពឺ កំពត ភ្នំពេញ និង​ចុងក្រោយ​នៅ     សប្តាហ៍​ទី​៤ នេះ គឺ​អតិថិជន​មានឈ្មោះ ជា ចាន់​សារ៉ាត់ មកពី​ខេត្តកំពត ដែល​បានឈ្នះ​រង្វាន់​ធំ ម៉ូតូ Honda ZoomerX ១ គ្រឿង​។ ម្ចាស់​ហាង​លក់​ទូរ​សព្ទ RATANA-KAMPOT ដែលជា​ហាង​លក់​ទូរ​សព្ទ​មហា​សំណាង​ទៅ​អ្នកឈ្នះ ក៏​ទទួលបាន​រង្វាន់ Galaxy S9+ ៦៤GB មួយ​រង្វាន់​ផងដែរ​។ ជាមួយគ្នានេះ អតិថិជន​ម្នាក់ទៀត ឈ្មោះ Ly Vu រស់នៅ​នៅ​រាជធានី​ភ្នំពេញ បានឈ្នះ រង្វាន់​ទី ២ គឺ Galaxy S9+ ៦៤GB  ។



​លោក រតនា សោភ័ណ ប្រធាន​ផ្នែក​ផលិតផល​ទូរ​សព្ទ​របស់​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ចូល​មកដល់​សប្ដាហ៍​ទី​៤​នេះ សន្ទុះ​នៃ​ការគាំទ្រ​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​» មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ លទ្ធផល​នេះ បញ្ជាក់​ឲ្យ​ឃើញ​ពី​ការគាំទ្រ ប្រកបដោយ​ភាពជឿជាក់ មកលើ​សាម​សុង​ពី​សំណាក់​អតិថិជន​នៅ​ទូទាំងប្រទេស​។

​លោក រតនា សោភ័ណ  បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បាន​បន្ត​គាំទ្រ​ផលិតផល​សាម​សុង​កន្លងមក ហើយ​លោក ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ ដល់​ដៃគូ​ចែកចាយ​ទាំង​អ្នក​លក់ដុំ និង​អ្នក​លក់រាយ ដែល​ខិតខំ​ជំរុញ​ការលក់ និង​ការផ្សព្វផ្សាយ​យុទ្ធនាការ​នេះ ឲ្យ​មាន​ភាពទូលំទូលាយ​គ្រប់គ្រាន់​សម្រាប់​អតិថិជន​។​



​សូម​រំលឹក​ផងដែរ​ថា នេះ​ជា​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​អាទិត្យ​ទី​៤ របស់​កម្មវិធី «​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​» របស់​Samsung Galaxy S9|S9+ ក្នុងចំណោម​ឱកាស​ចំនួន ៦ ដង​រៀងរាល់​ថ្ងៃអាទិត្យ ក្នុង​កម្មវិធី A1 Concert ផ្សាយ​ផ្ទា​ល់ពី​ទូរទស្សន៍ MYTV ។ ការចាប់​រង្វាន់ ដ៏​រំភើប​រំជួលចិត្ត​នេះ នៅសល់​២  លើក​ទៀត​។ ដូច្នោះ​អតិថិជន​ទាំងអស់ នៅតែមាន​ឱកាស​ទទួល​បាន​សំណាង​ឈ្នះ​មហា​រង្វាន់​ពី​សាម​សុង ជាមួយ​រង្វាន់​ដ៏​ច្រើន ដូចជា ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,​ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៍ Samsung TV 32”   និង​ធុងបាស Harman Speaker​។ ក្រៅពីនេះ​កម្មវិធី​មាន​រង្វាន់​បន្ថែម​ចំពោះ​អតិថិជន ភ្លាមៗ​រាល់​ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះ​តម្លៃ ៥០​ដុល្លារ​, ធុងបាស JBL, ឆ្នាំង​សាក Wireless, ស្រោម​ទូរ​សព្ទ LED និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។



​ជាថ្មី​ម្ដងទៀត សូម​ចូលរួម​អបអរសាទរ ដល់​អ្នកឈ្នះ​រង្វាន់​ទាំងអស់​ប្រចាំ​សប្ដាហ៍​ទី​៤ ។ សម្រាប់​អតិថិជន​ដែល​មិនទាន់​បានឈ្នះ សូម​បន្ត​ព្យាយាម​ជាមួយ​រង្វាន់​ពិត ឈ្នះ​ពិត  ពី​កម្មវិធី «​ព្យុះ​សំណាង នាំ​មហា​រង្វាន់​»​។ ម៉ូតូ Honda Zoomer X,  ទូរស័ព្ទ Samsung Galaxy S9+,​ទូរស័ព្ទ  Samsung Galaxy J6 ,  ទូរទស្សន៍ Samsung TV 32”  និង​រង្វាន់​ជាច្រើន​ទៀត អាចជា​របស់​អ្នក​!

​ខាងក្រោម​ជា​ឈ្មោះ​ម្ចាស់​សំណាង​សប្តាហ៍​ទី​៤ ក្នុង​កម្មវិធី “​ព្យុះ​លាភ ព្យុះ​សំណាង​នាំ​មហា​រង្វាន់​” របស់ Samsung Galaxy S9|S9+ ៖ 

១/ រង្វាន់​ម៉ូតូ Honda Zoomer X   ១​គ្រឿង​បាន​ទៅលើ​ឈ្មោះ ជា ចាន់​សារ៉ាត់​
២/ រង្វាន់ ទូរ​សព្ទ Samsung Galaxy S9+  ១​គ្រឿង បាន​ទៅលើ​ឈ្មោះ Ly Vu
៣/ រង្វាន់ Samsung Galaxy J6   ២​គ្រឿង​បាន​ទៅលើ​ឈ្មោះ Yu Wandi និង​ឈ្មោះ Tuy Sakada
៤/ រង្វាន់​ទូរទស្សន៍ Samsung TV 32”    ៣​គ្រឿង​បាន​ទៅលើ​ឈ្មោះ សួស មាស​ភក្ដី ឈ្មោះ ឡូ​វ សុខ​គា និង​ឈ្មោះ Taing Ngich Hav
៥/ រង្វាន់​ធុងបាស Harman Speaker   ៥​គ្រឿង​បាន​ទៅលើ​ឈ្មោះ Sou Long Man Ham ឈ្មោះ Moung Vanny ឈ្មោះ Cham Titsoki ឈ្មោះ ហី គន និង ឈ្មោះ គង់ ស៊ី​មន​៕



( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com