ពីនេះ ពីនោះ
«​កា​តាប​» ជា​ពាក្យ​កម្ចី​ពី​បរទេស ចំណែក «​កាបូប​» ជា​ពាក្យ​ខ្មែរ​
18, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​កម្ចី​ពី​បរទេស ហៅថា​«​កា​តាប​» ជា​របស់​សម្រាប់​ដាក់​ស​ម្ភា​រ ដូចជា​សៀវភៅ កុំព្យូទ័រ ជាដើម​។ ចំណែក «​កាបូប​»  ជា​ពាក្យ​ខ្មែរ របស់​ដែល​ធ្វើ​ពី​ស្បែក​សត្វ សម្រាប់​ដាក់​ប្រាក់​។ កាបូប​មាន​ច្រើន​ប្រភេទ គឺ​កាបូប​សម្រាប់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​។ កាបូបយួរ កាបូប​កាន់​ដៃ កាបូបស្ពាយ​។​ល​។



​ឥឡូវ​ពាក្យ​ថា «​កា​តាប​» និង​«​កាបូប​»  ជា​ពាក្យ​ពេញនិយម​របស់​មនុស្ស​ទូ​ទៅ ដែល​ចូលចិត្ត​ប្រើ «​កា​តាប ឬ​កាបូប​» ដែលមាន​ម៉ាក​ល្បីៗ និង​មាន​គុណភាព​។ 

​នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹង​ជា​ពាក្យ​កម្ចី​ពី​បទេស ដែល​ខ្មែរ​យក​ប្រើ និង​ចាត់ទុក​ពាក្យ​នោះ​ជា​ពាក្យ​របស់ខ្លួន​ទៅហើយ​។ ពាក្យ​ទាំងនោះ​មានដូចជា ក​ម្ម៉​ង់​,​ភាស៊ី​, លុយ​, កុំ​មី​ស្សុង​,​តុងទីន​, សៀវភៅ​, សេង​, ហេង​,​ស៊យ​, សាំ​, យ៉ាប់​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com