ពីនេះ ពីនោះ
តើ​ពាក្យ​«​ច្នៃ​» មានន័យ​ដូចគ្នា ឬ​ខុសគ្នា​នឹង​ពាក្យ​«​ឆ្នៃ​»​ដូចម្តេច​?
19, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត​ពាក្យ «​ច្នៃ​» មានន័យ​ខុសគ្នា​ស្រឡះ នឹង​ពាក្យ «​ឆ្នៃ​»​។ «​ច្នៃ​» មានន័យថា​ការបង្កើត​ឲ្យ​ចេញ​ជា​ស្នាដៃ​អ្វីមួយ​។ ចំណែក «​ឆ្នៃ​» មានន័យថា មាន​មន្ទិល​ដោយ​ស្មាន​។​



​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ «​ច្នៃ​» មានន័យថា លៃលក​, ធ្វើ​ឲ្យ​មាន​ពន្លឺ​,​កែសម្រួល​។ ច្នៃត្បូង​,​ច្នៃ​ដប​ទឹក​សុទ្ធ​ទៅជា​កាបូប​ដាក់​ប៊ិក​។ ចំពោះ​ពាក្យ «​ឆ្នៃ​» វិញ មានន័យថា ការគិត​ដោយ​ស្មាន​, ដៅ​,​ប្រមាណ​។ កុំ​ឆ្នៃ​ដាក់​គេ​ផ្តេសផ្តាស​។



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com