ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ ៥០ បាន​បិទ​អាជីវកម្ម នៅ​ឆមាស​ទី​១​ឆ្នាំនេះ​
17, Jul 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ប្រមាណ ៥០ គ្រឹះស្ថាន បាន​បិទ​ដំណើរការ​អាជីវកម្ម នៅក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំនេះ​។ នេះ​បើតាម​របាយការណ៍ ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។​



​របាយការណ៍​ឲ្យ​ដឹងថា គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ ៥០ ត្រូវបាន​បិទ ដោយ​មួយចំនួន​បញ្ឈប់​ដំណើរការ​ដោយ​ខ្លួនឯង និង​មួយចំនួនទៀត ត្រូវ​បិទ​ដោយ​ធនាគារជាតិ ព្រោះ​មិន​គោរព​បញ្ញត្តិ​ច្បាប់​។​

​ការបញ្ចប់​អាជីវកម្ម​របស់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងនេះ ត្រូវបាន​គេ​មើលឃើញថា ដោយសារ​គ្រឹះស្ថាន​ទាំងនោះ​មិនអាច​រក​ផលចំណេញ​ពី​ការដាក់​ពិ​ដាន​ការប្រាក់​ត្រឹម ១៨​ភាគរយ​ក្នុង​មួយឆ្នាំ​របស់​រដ្ឋាភិបាល ដែល​ចាប់ផ្ដើម​អនុវត្ត​ពី​ខែមេសា​ឆ្នាំ​២០១៧​មក និង​ការ​រឹតបន្តឹង​ច្បាប់​ដោយ​ធនាគារជាតិ​៕



Tag:
 កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com