ជាតិ
ភ្លៀង​នឹង​បន្ត​ធា្ល​ក់នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា​
18, Jul 2018 , 9:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅតាម​បណ្តាល​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ធា្ល​ក់ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​២៤ ខែកក្កដា​ដោយសារតែ​ទទួលរង​ដោយ​ខ្យល់មូសុង​និរតី​ខ្លាំង និង​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប​បានអូសបន្លាយ​លើ​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា បាតុភូត​នេះ នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅតាម​បណ្តា​ខេត្ត​ដែល​នៅជាប់​សមុទ្រ​មួយចំនួន រយៈពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែកក្កដា​។ ចំណែក​រាជធានី​ភ្នំពេញ និង​បណ្តាល​ខេត្ត​ដទៃទៀត នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ​តិច​។​
 
​ចំពោះ​ខេត្ត​ដែល​នៅជាប់​សមុទ្រ ដូចជា ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង​ធ្លាក់​ជាច្រើន​ដែល​គ្របដណ្តប់​ពេញ​មួយ​សប្តាហ៍​។ រីឯ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង រួមជាមួយ​ទឹករលក​ខ្ពស់​ផងដែរ​។ ហេតុដូច្នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ដោយ​យថាហេតុ​៕

Tag:
 អាកាសធាតុ​
  ​ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com