អត្ថបទពាណិជ្ជកម្ម
ហាង​សម្ភារ​កីឡា​ដ៏​ធំ​លើ​ពិភពលោក Decathlon បាន​មកដល់​កម្ពុជា​ហើយ​
18, Jul 2018 , 11:15 am        
រូបភាព
ដោយ:
​ហាង​កីឡា Decathlon ដែលជា​ហាង​សម្ភារ​កីឡា​ធំ​មួយ​នៅក្នុង​ពិភពលោក នឹង​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា នា​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​។ ហាង​សម្ភារ​កីឡា​ដែលមាន​ដើមកំណើត​ពី​ប្រទេស​បារាំង​មួយ​នេះ បានធ្វើការ​ជាមួយ​កម្ពុជា​៧​ឆ្នាំ​មកហើយ ពោលគឺ​តាំងតែ​ពី ឆ្នាំ​២០១១ មក​។​

​ហាង​ដែលមាន ទំហំ ២៥០០ ម៉ែត្រការ៉េ និង​មាន​ទីតាំង​ស្ថិតនៅក្នុង​ផ្សារ​ទំនើប អ៊ី អន ម៉​ល សែន​សុខ ជាន់​ផ្ទាល់​ដី​នេះ នឹងមាន​លក់​សម្ភារ​កីឡា​ដល់​ទៅ​៦០​ប្រភេទ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ជ្រើសរើស​។



​ជាមួយនឹង​មកដល់ នៃ​ហាង​សម្ភារ​កីឡា​ដ៏​ធំ​មួយ​នេះ Decathlon នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​ឱកាស​លេង​កីឡា ជាមួយនឹង​សម្ភារ​ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។ ជាមួយនឹង​ទំហំ​ហាង​ដ៏​ធំ​មួយ​នេះ អតិថិជន​អាច​សាកល្បង​ជាមួយ​សម្ភារ​កីឡា​ផ្សេងៗ មុននឹង​សម្រេចចិត្ត​ទិញ​។ កាន់តែ​ពិសេស​ទៀត​នោះ ហាង​ដ៏​ទំនើប​មួយ​នេះ នឹងដាក់​បុគ្គលិក​ដែលមាន​ជំនាញ​លើ​ប្រភេទ​កីឡា​នីមួយៗ ដែល​ទទួលបាន​ការបង្រៀន និង​ហ្វឹកហាត់​យ៉ាងច្បាស់​លាស់ និង​រង់ចាំ​ជួយផ្ដល់​យោបល់​ដល់​អតិ​ថិ​ជន​របស់ខ្លួន​។​
​តោះ​បង្កើត​កន្លែង​លេង​កីឡា​របស់​អ្នក​ជាមួយ Decathlon ទាំងអស់គ្នា​!















(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com