ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ផ្លូវជាតិលេខ៤ ត្រូវបានហាមឆ្លងកាត់ដោយសារជំនន់ទឹកភ្លៀង ខណៈតំបន់ខ្លះក្នុងខេត្តកំពតរងការលិចលង់
18, Jul 2018 ,
11:42 am
រូបភាព
រដ្ឋបាលខេត្តព្រះសីហនុ
×
ដោយ:
ព្រះសីហនុ៖ ដោយសារតែជំនន់ទឹកភ្លៀងនៅតែមានការកើនឡើងជាបន្តបន្ទាប់ កំណាត់ផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ចំណុចស្ទឹងសំរោង ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានហាមឃាត់ការធ្វើដំណើរឆ្លងកាត់។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្នជំនន់ទឹកភ្លៀងលើស្ពានសំរោងមានកម្ពស់ដល់ទៅ១,២០ ម៉ែត្រ បណ្ដាលឲ្យលិចលង់ ផ្ទះប្រជាពលរដ្ឋជាង៣០០គ្រួសារ ។ ចំណែកយាន្តយន្តគ្រប់ប្រភេទ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ដោយសារបញ្ហាជំនន់ទឹកភ្លៀងនេះ ។ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យអ្នកធ្វើដំណើរទៅខេត្តព្រះសីហនុ វាងតាមផ្លូវជាតិលេខ៣ជំនួសវិញ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំណែករថយន្តធុនធំ ដូចជាកុងតឺន័រ ជាដើមត្រូវរង់ចាំរយៈពេល១ថ្ងៃ ក្រោយទឹកស្រកអស់ ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់បាន។
រីឯជំនន់ទឹកភ្លៀងនៅខេត្តកំពតវិញ បានធ្វើឲ្យអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយខេត្តកំពត ឡើងដល់កម្រិតត្រូវបង្ហូរចេញតាមទ្វាររំដោះទឹកដែរ ខណៈទឹកព្រែកកំពង់បាយហក់ឡើងខ្ពស់ ដែលបង្កឲ្យតំបន់មួយចំនួនទទួលរងគ្រោះទឹកជំនន់។ នេះបើតាមរដ្ឋបាលខេត្តកំពត ចេញផ្សាយផ្លូវការនៅថ្ងៃទី១៧ ខែកក្កដា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សង្គម
ទឹកជំនន់
ខេត្តព្រះសីហនុ
ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម