ពីនេះ ពីនោះ
កុមារ​នៅក្នុង​គ្រួសារ​អ្នកនេសាទ មិន​ទទួល​ការអប់រំ​នៅ​សាលា ដោយសារ​រវល់​ជួយ​ឪពុកម្តាយ​
18, Jul 2018 , 6:59 pm        
រូបភាព
​រូបថត​´៖ Suthep Kritsanavarin
​រូបថត​´៖ Suthep Kritsanavarin
ដោយ:
​គ្រួសារ​អ្នកនេសាទ​មួយ នៅ​កម្ពុជា ដែល​មកពី​ខេត្តកំពង់ធំ មក​នេសាទ​នៅក្នុង​បឹង​ទន្លេសាប ខេត្តសៀមរាប ដោយ​ប្រើ​ឧបករណ៍​នេសាទ «(​នាម​)»​។ សមាជិក​ក្នុង​គ្រួសារ​ទាំងអស់​ប្រាំមួយ​នាក់ ត្រូវតែ​រស់នៅក្នុង​ទូក​មួយ​នេះ រយៈពេល​ជាច្រើន​ថ្ងៃ មុនពេល​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​។ ទោះបីជា​ចំនួន​ត្រី​ថយចុះ និង​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​នៅតាម​ជនបទ​ក៏ដោយ ក៏​រដ្ឋាភិបាល​ហាក់ដូចជា​ខ្វះ​ផែនការ និង​ការរៀបចំ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​។ វា​ជាការ​កត់សម្គាល់ថា កុមារ​នៅក្នុង​គ្រួសារ​នេះ មិន​ទទួល​ការអប់រំ​នៅ​សាលា ដោយសារ​រវល់​ជួយ​ឪពុកម្តាយ​របស់​ពួកគេ ដើម្បី​ចិញ្ចឹមជីវិត​។



A fisherman family in Cambodia from Kampong Thom set up the Trawl Nets in Tonle Sap, Siem Reap  province. Six members must reside in the boat for several days before they return home. Despite to the fact that number of fish has been declining and pose a threat to food security in rural Cambodia, the  government  seems  to lack of plan and preparation in order to respond to the issue. It is noticeable that the children in this family have no education as a result of assisting their parents to make a living. 



© រក្សាសិទ្ធិដោយ thmeythmey.com